ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​កន្ទុយលេខ​(​សៀម​-​វៀតណាម​)​កំពុង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ជ្រក​ក្រោម​ស្លាក​ឆ្នោតជាតិ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ល្បែង​កន្ទុយលេខ​ឆ្នោត (​សៀម យួន​) កំពុង​តែ​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​មួយ ចំនួន​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ដោយ​មាន​មេ​ឆ្នោត​ធំ​ៗ

ខេត្ត​ប៉ៃលិន ៖ ល្បែង​កន្ទុយលេខ​ឆ្នោត (​សៀម យួន​) កំពុង​តែ​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​មួយ ចំនួន​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ដោយ​មាន​មេ​ឆ្នោត​ធំ​ៗ នៅ​ក្នុង​ផ្សារ​ជា​ច្រើន​នាក់ កំពុង​កត់​លក់​យ៉ាង គគ្រឹកគគ្រេង ដោយ​ជ្រក​ក្រោម​ស្លាក​ឆ្នោតជាតិ​។ តែ​គេ​មិនឃើញ មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​ម្នាក់ ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ចំពោះ​ល្បែង​មួយ​នេះ​នេះ​ឡើយ ខណៈ​មេ​ឆ្នោត​មួយ​ចំនួន​អះអាង​ថា រូបគេ​បាន បង់លុយ​ឱ្យទៅ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​អស់ហើយ បើ​ចង់​ថតរូប​ភាព​យក​ទៅ​ចុះ​ផ្សាយ​យ៉ាងណា ក៏​គេ​មិន​ខ្លាច​ដែរ​។

ម្យ៉ាងវិញទៀត គេ​លេង​តែ​លុយ​របស់​ខ្លួន​ទេ មិន​បាន​យក​ប្រាក់​អ្នកកាសែត​ទៅ លេង​ឡើយ​។ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧​នេះ មេ​ឆ្នោត​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ចំនួន​២​នាក់ និង​នៅ​ក្នុង​ផ្សារ​ត្រី​ក្បែ រ​គ្នា​១​នាក់ ។ ចំណែក​មួយ​ចំនួន​ទៀត ពេល​ឃើញ​អ្នក​សារព័ត៌មាន​ទៅ​ដល់​នាំ​គ្នា​យក​ក្រ​ដា សកា​តុង​សម្រាប់​កត់ កន្ទុយលេខ​ឆ្នោត​លាក់​បាត់​អស់ ។ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ព្រួយបារម្ភ យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា ភូមិ​ឃុំ​មាន​សុវត្ថិភាព ខណៈ​ល្បែង​កត់​កន្ទុយលេខ​ឆ្នោត ត្រូវ​គេ​បើក​លេង​យ៉ាង ពេញ​និយម​នៅ​តាម​ភូមិ និង​នៅ​ក្នុង​ផ្សារ​នានា​ក្នុង​ខេត្ត ជា​ពិសេស​ផ្សារ​ប៉ា​ហ៊ី​តែ​ម្តង​។

ប្រភព​បន្ត​ទៀត​ថា កន្លែង​ណា​មាន​ល្បែងស៊ីសង ទីនោះ​តែងតែ​កើត​មាន​អំពើ​លួច​ឆក់​ប្លន់ កាប់សម្លាប់ និង​អំពើ​ហិង្សា ក្នុង​គ្រួសារ ព្រោះ​កន្លង​មក​ពេល​ប្តី​ប្រើ​ប្រពន្ធ​ឱ្យ​យក​លុយ​ទៅ​ទិញ​ម្ហូបអាហារ ស្រាប់តែ​នាង​យក​ប្រាក់ ទៅ​ចាក់​កន្ទុយលេខ​ឆ្នោត​អស់រលីង លុះ​អត់​បាន​ម្ហូប​យក​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​ប្តី​វាយដំ​រហូត​ដល់​ក្លាយ​ទៅ ជា​កើត​ឈ្លោះ​ទាស់ទែង​លែងលះ​គ្នា​ផង​ដែរ​។ ម្យ៉ាងវិញទៀត មាន​បុរស​ស្ត្រី​ខ្លះ​ចំណាយ​លុយ​ចាក់​ឆ្នោត ក្នុង​១​ថ្ងៃ​ៗ ចាប់ពី​១​លាន​ទៅ​២​លាន​រៀល ហើយ​អ្នកខ្លះ​ទៀត​លេងឆ្នោត​រហូត​ដល់ លក់​របស់របរ​ក្នុងផ្ទះ ខ្ទេចខ្ទី​អស់រលីង ក្លាយជា​អ្នកលេង​ឆ្នោត​អាជីព ហើយ​ចុង​ក្រោយ​អត់​មាន​លុយ​សងបំណុល​គេ ក៏ប្រកាស​លក់​ផ្ទះ ដែល​ជា​លំនៅ​ឋាន ដ៏​កម្រ​រក​នេះ ដើម្បី​យក​ប្រាក់​សង​ជំពាក់​ថ្លៃ​លេង​កន្ទុយលេខ​ឆ្នោត រួច​នាំ​គ្នា​រត់ ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ​បាត់​អស់​ទៅ​។

លើស​ពី​នេះ ដោយសារ​តែ​ល្បែង​ឆ្នោត សៀម យួន ជ្រក​ក្រោម​ស្លាក​ឆ្នោតជាតិ​នេះ កាលពី​ពេល​ថ្មី​ៗ កន្លង​ទៅ មាន​ចោរ​ចូល​មក​ក្បែរ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី បាន​កាច់​សោក​ម៉ូតូ​ប្រជាពលរដ្ឋ​អស់​មួយ​ចំនួន​រួច​រត់​គេ​ខ្លួន​ដោយ​សុវត្ថិភាព​។ ពួក​គាត់​សំណូមពរ ឱ្យ​សមត្ថកិច្ច មេត្តា​យកចិត្តទុកដាក់​ចុះ​អប់រំ និង​បង្ក្រាប​ល្បែង​កន្ទុយលេខ​ឆ្នោត ដែល​កំពុង​តែ​បើក លេង​យ៉ាង​ចំហរ​នេះ​ផង​។ មើលទៅ​ប្រហែលជា​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​ទើបនឹង ឡើង​តំណែង​ថ្មី អត់​ទាន់​ដឹង​រឿង​នេះ​ទេ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យ​ដឹង​ថា ល្បែង​កន្ទុយលេខ​ឆ្នោត ដែល​គេ​បើក​លេង​នោះ​ខាង​លោក​អត់​ដឹង​នោះ​ទេ ហើយ​បើសិន ជា​មាន​មែន​ខាង​លោក​នឹង​ចាត់​ឱ្យ​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​។ ម្យ៉ាងវិញទៀត ល្បែង​ឆ្នោត​ដែ ល​គេ​កំពុង​លេង​នោះ​ជា​ឆ្នោតជាតិ​ទេ គេ​មានច្បាប់​ត្រឹមត្រូវ ។ ចំណែក​លោក លឹ​ម វាសនា អធិការ នគរបាល​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ល្បែង​កន្ទុយលេខ​ឆ្នោត ដែល​គេ​កំពុង​បើក​លេង​នោះ ខាង​លោក ក៏​អត់​ដឹង​ដែរ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ ខាង​លោក​នឹង​ចាត់​កូនចៅ​ឱ្យ​ចុះ​ទៅ​មើល​៕​