ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ ៖ មរណភាព​សម្តេច សុខ អាន ជា​ការ​បាត់បង់​កុលបុត្រ​ដ៍​ឆ្នើម​របស់​ប្រទេស​ជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជ​សារ​រំលែក

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជ​សារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជូន​លោកស្រី អា​ន្នី សុខ អាន ភរិយា​សម្តេច​វិបុល​បញ្ញា សុខ អាន ចំពោះ​មរណភាព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន ។

នៅ​ក្នុង​ព្រះរាជ​សារ​ចុះ​ថ្ងៃ​ទី​១៦ មីនា ២០១៧ ព្រះមហាក្សត្រ​បាន​សម្តែង​នូវ​ការ​សោកស្តាយ និង​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៍​ក្រៀមក្រំ​ជាមួយ​លោកស្រី អា​ន្នី សុខ អាន និង​ក្រុម​គ្រួសារ ព្រមទាំង​ញាតិ​មិត្ត​ទាំងអស់​នៃ​សព ។ ព្រះរាជ​សារ​ក៍បាន​បញ្ជាក់​ទៀត​ថា «​មរណភាព​នៃ​សម្តេច​វិបុល​បញ្ញា សុខ អាន គឺជា​ការ​បាត់បង់​កុលបុត្រ​ដ៍​ឆ្នើម​នៃ​ប្រទេស​ជាតិ​និង​ប្រជារាស្ត្រ​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ រហូត​ដល់​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ការពារ​ល​ទ្ឋិ​ប្រជាធិបតេយ្យ​និង​មាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ល្អ ព្រមទាំង​រក្សា​បាន​នូវ​ឯករាជ្យ​ជាតិ​និង​បូរណភាព​ទឹកដី ។

ព្រះរាជ​សារ​ក៍បាន​សង្កត់ធ្ងន់​ទៀត​ថា «​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ចូលរួម​ក្នុង​ការ​ដឹកនាំ កសាង និង​គោរព​ព្រះ​ពុ​ទ្ឋ​សាសនា​ឲ្យ​មានការ​រីក​ចម្រើន និង​ស្វាមីភក្តិ​ចំពោះ​រាជបល្ល័ង្គ ការពារ​និរន្តរភាព​រាជា​និយម ៕