ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​សម្លាប់នាងសង្សារក្នុងផ្ទះសំណាក់ «អូយេស​» ​លើក​​ពេល​ប្រកាសសាលក្រម​…

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មីនា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​លើកយក​សំណុំ​​រឿង​ឃាតកម្ម​សម្លាប់​សង្សារ នៅ​ក្នុងផ្ទះ​សំណាក់​«​អូ​យេ​ស​» ​ប៉ុន្តែ​សវនាការ​នោះ ក្រោយ​ពី​សាកសួរ​ដេញដោល​ចប់​សព្វ​គ្រប់ ត្រូវបាន​​ប្រធាន​ក្រុមប្រឹក្សា​បាន​លើក​ពេល​ប្រកាស​សាលក្រម ទៅ​ថ្ងៃ​ទី​២៨ មីនា ខាង​មុខ​​វិញ ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មីនា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​លើកយក​សំណុំ​​រឿង​ឃាតកម្ម​សម្លាប់​សង្សារ នៅ​ក្នុងផ្ទះ​សំណាក់​«​អូ​យេ​ស​» ​ប៉ុន្តែ​សវនាការ​នោះ ក្រោយ​ពី​សាកសួរ​ដេញដោល​ចប់​សព្វ​គ្រប់ ត្រូវបាន​​ប្រធាន​ក្រុមប្រឹក្សា​បាន​លើក​ពេល​ប្រកាស​សាលក្រម ទៅ​ថ្ងៃ​ទី​២៨ មីនា ខាង​មុខ​​វិញ ​។

គួរ​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ​ចាន់ សុ​ភ័ក្ត្រ ហៅ​ពៅ អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ និង​មានស្រុក​កំណើត​នៅ​ឯ​ខេត្តព្រះ​វិហារ ។ រីឯ​នារី​រង​គ្រោះ​ក្នុង​អំពើ​ឃាតកម្ម​នោះ ​ឈ្មោះ​អាង វ​ណ្ណា ហៅ​លី​លី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ខារ៉ាអូខេ​យីហោ «​ហេង​​ហេង​» នៅ​ដេ​អិន ស្នាក់​នៅផ្ទះ​ជួល​១៦C.១៦D ផ្លូវ​លេខ​១១២ ស្ថិត​ក្នុង​សង្កាត់ ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ​

កាលពី​ថ្ងៃ​ទី​០១ វិច្ឆិកា កម្លាំង​សមត្ថកិច្ច​​ចាប់ខ្លួន​​ជន​ជាប់​​ចោទ នៅ​ក្នុងផ្ទះ​សំណាក់ «​អូ​យេ​ស​» ទៅ​កាន់​សាលាដំបូង​រាជធានី​
ភ្នំពេញ ។ ពេល​ចាប់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បញ្ជាក់​ថា មុន​កើតហេតុ​ថា នៅ​យប់​ថ្ងៃ​ទី​២៤ តុលា ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូឌុប​ចេញពី​ផ្សា​រញ៉ែ ក្នុង​គោលបំណង​ទៅ​ជួល​ផ្ទះសំណាក់​យីហោ អូ​យេ​ស ស្ថិត​ក្នុង​បន្ទប់​លេខ​២០C ជាន់​ទី​៣ ដើម្បី​ណាត់​សង្សារ​មក​ដេក ។

លុះដល់​វេលា​យប់​ជ្រៅ​បន្តិច ក៏​លេចមុខ​ស្ត្រី​រង​គ្រោះបាន​ទៅ​ដល់​ផ្ទះសំណាក់ អូ​យេ​ស រួច​ក៏​សួរ​រក​បន្ទប់ ដែល​ជនសង្ស័យ​ជួល​ស្នាក់​អាស្រ័យ​មុន​នេះ ហើយ​នាង​ក៏​បាន​ដើរ​ឡើង​ទៅ​ដេក​ជាមួយ​សង្សារ​នាង​តែ​ម្តង​ទៅ ។ ស្រាប់តែ​វេលា​យប់​ជ្រៅ​បន្តិច ស្ត្រី​រង​គ្រោះ​បាន​សុំ​ជនសង្ស័យ ដែល​ជា​សង្សារ​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ជនសង្ស័យ​មិន​ព្រម​ឲ្យ​ទៅ ទើប​មានការ​ឈ្លោះប្រកែក​គ្នា នៅ​ក្នុង​បន្ទប់​​ជួល​នោះ ។

ការ​ឈ្លោះប្រកែក​គ្នា​នោះ ជនសង្ស័យ​បាន​ចោទប្រកាន់​នាង​សង្សារ​ថា មាន​ប្រុស​ច្រើន  ។ ខណៈនោះ ស្ត្រី​រង​គ្រោះ​បាន​យក​ទូរស័ព្ទ​មក​ឆាត​លេង​ជាមួយ​ប្រុស និង​បាន​បង្ហាញ​រូបថត​អ្នក​ដែល​ស្រឡាញ់​ខ្លួន ឲ្យ​ជនសង្ស័យ​មើល​ទៀត​ផង ទើប​បណ្ដាល​ឲ្យ​ជនសង្ស័យ​ជា​ប្រុស​ស្នេហ៍ ខឹង​ក៏​ស្ទុះ​ទៅ​ធ្វើ​សកម្មភាព​សង្កត់ពីលើ​ខ្ទប់មាត់​ច្របាច់ក ទាល់តែ​ដាច់ដង្ហើម​ស្លាប់​ភ្លាម ។ ខណៈនោះ​ជនសង្ស័យ​មិន​ទាន់​អស់ចិត្ត ខ្លាចក្រែង​ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់ ក៏​យក​កន្សែងពោះគោ​ហែក ធ្វើ​ជា​ខ្សែ​ចងរិត​ក​សម្លាប់​បន្ថែម ដើម្បី​បញ្ចប់ជីវិត​ឲ្យ​អស់​សង្ស័យ​តែ​ម្ដង ។