ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសសាលក្រម​ឈ្មួញអង្ករ ដែល​ចង់បាន​ងារ​ជា​​ឧកញ៉ា​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ២០១៧ បាន​ប្រកាស​សា​លក្រម​ផ្តន្ទាទោស​លើ​សំណុំ​​រឿង​​ឈ្មួញ​​អង្ករ ដែល​ចង់បាន​ងារ​ឧក​ញ៉ា ហើយ​ចេញ​មូល​ប្ប​ទាន​បត្រ​​អត់​សាច់ប្រាក់ ត្រូវបាន​ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ និង​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មីនា​ បាន​ប្រកាស​សា​លក្រម​ផ្តន្ទាទោស​លើ​សំណុំ​​រឿង​​ឈ្មួញ​​អង្ករ ដែល​ចង់បាន​ងារ​ឧក​ញ៉ា ហើយ​ចេញ​មូល​ប្ប​ទាន​បត្រ​​អត់​សាច់ប្រាក់ ត្រូវបាន​ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ និង​ពិន័យ​​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​២​លាន​រៀល សង​ទៅ​ដើមបណ្តឹង​ចំនួន​៣​ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក ព្រមទាំង​បង់ជំងឺចិត្ត​​១០​លាន​រៀល​ថែម​ទៀត ។

សាលក្រម​​បើក​សិទ្ធិ​ទុក​ឱ្យ​ភាគី​ទាំង​សងខាង​​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ដែល​សាលក្រម​នេះ​ បាន​ប្រកាស​ធ្វើ​ឡើង ដោយ​លោក កោ វ​ណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​២០ ​កុម្ភៈ ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​លើកយក​សំណុំរឿង​នេះ (​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​) ពោល​គឺ​បទល្មើស​ចេញ​មូល​ប្ប​ទាន​បត្រ​អត់​សាច់ប្រាក់ ​(​សែក​ស្អុយ​) ដែល​មាន​ជន​ជាប់ចោទ​ឈ្មោះ រិ​ន បូ​រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ​ជា​ឈ្មួញ​អង្ករ​មាន​ងារ​​ជា​​ឧក​ញ៉ាជនជាប់ចោទ ​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ កាលពី​ខែមិថុនា ឆ្នាំ​២០១៦​កន្លង​ទៅ ។

នៅ​ក្នុង​អង្គ​សវនាការ ជនជាប់ចោទ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ចេញ​សែក​លេខ​១៧៣ ១៤១ របស់​ធនាគារ CIMB ដែល​មាន​ទឹកប្រាក់​ចំនួន​៣​ម៉ឺន​​ដុល្លារ​អា​មេ​រិ​ក​ ឱ្យ​ទៅ​លោកហេង សុខ ជាដើម​បណ្ដឹង​រដ្ឋ​វេ​ណី​ប្រាកដ​មែន ប៉ុន្តែ​សែក​នេះ ​គ្រាន់តែ​ចេញ​ឲ្យ ដើម្បី​ធ្វើ​ឲ្យ​មាន​ទំ​នុ​ចិត្ត​លើ​គ្នា ក្នុង​ការ​បំពេញ​នូវ​កិច្ចសន្យាការងារ​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ។ ​