ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! នារី​ម្នាក់​បញ្ចប់គ្រប់យ៉ាង​​លើ​ស្ពាន​ជ្រោយចង្វា​ ប​ន្ស​ល់​ទុកស្បែកជើង កាបូប និង​តុក្កតា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​​នារី​ម្នាក់​ដែល​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​

រាជធានី​ភ្នំពេញ​ ៖ ​​នារី​ម្នាក់​ដែល​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​កាលពី២​ថ្ងៃមុន​ហើយ​បាន​លិច​បាត់​បន្សល់​ទុក​តែ​ស្បែកជើង និងតុក្កតា ​រួម​ទាំង​​កាបូប​ដែល​មាន​ទូរស័ព្ទ​ ព្រមទាំង​ស​ម្ភារះ​មួយ​ចំនួន​ទៀត ស.ព​នារីរងគ្រោះ​បាន​​ប្រទះឃើញ​​អណ្តែត​ឡើង​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២២​នេះ​។ គួររំលឹកថា នារី​ម្នាក់​បញ្ចប់​គ្រប់យ៉ាង​ផ្អើល​ស្ពាន​ជ្រោយចង្វា​បន្សល់​ទុក​តែ​ស្បែកជើង កាបូប និង​តុក្កតា

​នារី​រងគ្ករោះ​​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ចេ​ង ស្រី​ណេ​ត ជាក​ម្មា​ការី​នី​កាត់ដេរ ផ្នែក​វេច​ខ្ចប់​នៅ​ក្រុមហ៊ុន ហុង អ៊ី​ន ស៊ី​ង​ហ៊ែ​ន​ប៊ែ​ក​(​ខេ​ម​បូ​ឌា​)​ហ្វេ​ក​ធើ​រី​ មានស្រុក​កំណើតនៅ​​ភូមិអូរ​ខ្យង ឃុំ​សា​ក្រាម ​ស្រុក​ប្រាសាទ​ប​ល្ល័​ង ខេត្តកំពង់ធំ ។

​តាម​ព័ត៌មាន​ព័ត៌មាន​អោយ​ដឹង​ថា ស.ព​នារី​រងគ្រោះ​រូប​នោះ​បាន​ផុស​អណ្តែត​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨​ខែ តុលា ឆ្នាំ​២០២២ នៅ​ចំណុច​ក្បែរ​ស្ពាន​ជ្រោយចង្វារ​ក្នុង​សង្កាត់​ជ្រោយចង្វារ ហើយ​ត្រូវ​បាន​ប្រជា​នេសាទ អូស​ទៅ​ឡើង​ច្រាំង ដើម្បី​ប្រគល់​អោយ​នគរបាល​ចុះ​ត្រួតពិនិត្យ ។​ បន្ទាប់​ពី​​ប្រទះឃើញ​ស.ព​នារី​ខាងលើ​អណ្តែត​ទឹក គេ​ឃើញ​ក្រុម​គ្រួសារ​ក៏​បាន​ចុះ​ទៅ​ទទួលយក​ស.ព​ផង​ដែរ ​ ។ ​ទោះបីជា​យ៉ាងណា ក្រុម​គ្រួសារ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ ។

​ក្រុម​គ្រួសារ​របស់​នារីរងគ្រោះ​បាន​​អះអាង​ថា ​ស.ពនឹង​ត្រូវ​​បូជា​នៅ​វត្ត​ណាមួយ​នៅ​ជ្រោយចង្វារ ព្រោះ​ពុំ​មាន​លទ្ធភាព​នាំ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​នោះ​ទេ​​ ។​

​គួរ​បញ្ជាក់​ថា នារី​ជាក​ម្មការី​នី​រូប​នោះ​បាន​ធ្វើ​ដំណើរទៅ​លោ.តទឹកពីលើ​ស្ពាន​ជ្រោយចង្វារ​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ទី​៦ ​ខែតុលា ឆ្នាំ ២០២២​ ហើយ​បាន​លិច​បាត់​រក​ស.ព​ពុំ​ឃើញ ដោយ​បន្សល់​ទុក​ស្បែកជើង និង​​ទុក​កូន​តុក្កតា​រូប​ខ្លាឃ្មុំ​មួយ​ពណ៌លឿងចំនួន​១ ​រួមទាំង​​​កាបូប ដែល​មាន​ទូរស័ព្ទ, ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​ និង​កាត​ជាក​ម្មការី​នី​រោងចក្រ ។ ក្រោយ​កើតហេតុបាន​​២ថ្ងៃ ស.ពនារីរងគ្រោះ​ត្រូវ​បាន​ប្រទះឃើញ​អណ្តែតឡើង នៅ​ចំណុច​ក្បែរស្ពានជ្រោយចង្វា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ