ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​បញ្ចប់គ្រប់យ៉ាង​ផ្អើលស្ពាន​ជ្រោយចង្វា​​បន្សល់ទុក​តែ​ស្បែកជើង កាបូប និង​តុក្កតា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នារី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោ.តទឹក​​ពីលើ​ស្ពាន​ជ្រោយចង្វា​រ ហើយ​បាន​

រាជធានី​ភ្នំពេញ​៖ នារី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោ.តទឹក​​ពីលើ​ស្ពាន​ជ្រោយចង្វា​រ ហើយ​បាន​លិច​បាត់​ បន្សល់​ទុក​តែ​ស្បែកជើង តុក្កតា និង​កាបូប​ដែល​មាន​ទូរស័ព្ទ​ ព្រមទាំង​ស​ម្ភា​រៈមួយ​ចំនួន​ទៀត​។

​ហេតុការណ៍​ខាងលើនេះ​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​​ថ្ងៃ​ទី​៦ ​ខែតុលា ឆ្នាំ ២០២២ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ទាក់ទិន​​ករណី​ខាងលើ​​នេះ គេ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ ។ ​ទោះបីជា​យ៉ាងណា​ គេ​អះអាង​ថា ប្រហែលជា​នាង​មាន​វិបត្តិ​អ្វី​មួយ ​ទើប​បានជា​បញ្ចប់​ជី​វីត​ទាំង​វ័យក្មេង​បែប​នេះ​។

តាម​រយៈ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ និង​កាត​ធ្វើការ​នៅ​រោងចក្រ ដែល​បាន​បន្សល់​ទុក​ បានឱ្យ​ដឹង​ថា នារី​រូប​នោះ​ឈ្មោះ ចេ​ង ស្រី​ណេ​ត ជាក​ម្ម​ការី​នី​កាត់ដេរ ផ្នែក​វេច​ខ្ចប់​នៅ​ក្រុមហ៊ុន ហុង អ៊ី​ន ស៊ី​ង​ហ៊ែ​ប៊ែ​ក​(​ខេ​ម​បូ​ឌា​)​ហ្វេ​ក​ធើ​រី​។

​តាម​សាក្សី​​នៅ​កន្លែងកើតហេតុ​បានឱ្យ​​ដឹង នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​វ័យក្មេង​រូប​នោះ​បាន​ធ្វើ​ដំណើរ​មក​ឈប់​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ ឈរតោង​បង្កាន់ដៃស្ពាន​ដោយ​ទឹកមុខ​ស្រងូតស្រងាត់​ លុះ​មួ​យស​ន្ធុះ​ក៏​បាន​ដោះ​ស្បែកជើង ហើយ​ទុក​​កូន​តុក្កតា​ និង​កាបូប ដែល​មាន​ទូរស័ព្ទ ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​ និង​កាត​ជាក​ម្ម​ការី​នី​រោងចក្រ រួច​ក៍បាន​លោ.ត​​ពីលើ​ស្ពាន​ជ្រោយចង្វារ ចូល​ទៅ​ក្នុង​ទន្លេសាប​លិច​បាត់​តែ​ម្តង​។

​តាម​​​ប្រភព​ដដែល​បាន​​អោយ​ដឹង​បន្ត​​ថា បន្ទាប់​ពី​មាន​​នារីម្នាក់​លោ.តទឹកបែបនេះ ​បាន​បង្កការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ព​រដ្ឋឈប់​ចោមរោម​មើល ហើយ​សមត្ថកិច្ច​នគរបាល​ក៍បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ផង​ដែរ ។ ចំណែក​​សម្ភា​រៈដែល​បាន​បន្សល់​ទុក ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​ជ្រោយចង្វារ យក​ទៅ​រក្សា​ទុក ដើម្បី​ប្រគល់​អោយ​ក្រុម​គ្រួសារ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ