ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះគំនរ​សំរាមរោងចក្រយប់មិញ​មិន​ធម្មតា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គំនរ​កាក​សំណល់​រោងចក្រ​ផលិត​ស្បែកជើង​ និង​គ្រឿង​បន្សំ​ស្បែកជើង​របស់​ក្រុមហ៊ុន «វ៉ា​ន់​ស្កូ អ៊ី​ន​ធើរ​ណេ​​​សិន​​​ណ​ល» ត្រូវ​បាន​អគ្គិភ័យ​​​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ បង្ក​​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង០​៩​យប់​ថ្ងៃ​ទី​១៥ មីនា ​ស្ថិតក្នុង​​ភូមិ​ត្រពាំង​​ជ្រៅ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​​កន្លែង​កើតហេតុ​​ថា ​នៅ​វេលា​ម៉ោងប្រហែល​​៧​យប់ ស្ថិត​នៅ​ចំណុច​ខាងលើ​​ ​​ឃើញ​មាន​ភ្លើង​​ឆេះ​តិច​ៗ​​​នៅ​ខាងក្រោយ​រោង​​ចក្រ​ (​កន្លែង​ផ្ទុក​កាក​សំណល់​​​សេស​សល់​ពី​ស្បែកជើង)​ ក្រោយមកក៏​​ឆេះ​​​កាន់តែខ្លាំងតែម្តង ។

​ប្រជាពលរដ្ឋ​​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​អស់​ជាង​១០​បំពង់​ និង​នាំ​គ្នា​ដងទឹកមក​បាញ់ និងជះពន្លត់ តែ​អណ្តាត​ភ្លើង​នៅ​តែ​​ឆាប​ឆេះ​ទៀត​ ទើប​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​មក​ជួយ ​។ អគ្គិ​ភ័យ​ខាងលើ​នេះ ​គេឃើញ​មាន​​រថយន្ត​ពន្លត់​អគ្គិភ័យចុះជួយ​​​៨​គ្រឿង ​(មាន​​រថយន្ត​របស់​ស្នងការ​រាជធានី​ភ្នំពេញ​​​៤​គ្រឿង និង​រថ​យន្ត​របស់​អង្គ​ភាព៧១១)​ ដោយ​ប្រើប្រាស់​ទឹក​អស់​​៦​គ្រឿង​​​ ។

ទន្ទឹមនោះ ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ ​បាន​កោត​សសើរ​ដល់​ក្រុម​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​អង្គភាព​៧១១ ដែល​ឃើញ​មាន​
នារី​ៗ​ចុះ​ប្រត្តិការ​បាញ់​ដោយ​ស្វាហាប់​ ក្នុង​ការ​ជួយ​ពន្លត់​ ដោយ​មិន​ខ្លាច​អណ្តាតភ្លើង​សន្ធោសន្ធៅ​នោះ​ទេ ។ អគ្គី​ភ័យ​​នេះ​ មិន​បាន​​ឆេះ​ឆ្លង​​រាល​ដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ៗនោះ​ទេ ។