ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន ​៖មរណភាពសម្តេច ​​សុខ អាន ​ជាការបាត់បង់​ធនធានមនុស្សដ៍សំខាន់បំផុត

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បានបញ្ជាក់ថា ​មរណភាពសម្តេចវិបុលបញ្ញា សុខ អាន​ គឺជាការបាត់បង់ធនធានមនុស្ស​ដ៏សំខាន់បំផុត ម្នាក់របស់កម្ពុជា ​ដែលយើងទាំងអស់គ្នាចងចាំជានិច្ច។

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បានបញ្ជាក់ថា ​មរណភាពសម្តេចវិបុលបញ្ញា សុខ អាន​ គឺជាការបាត់បង់ធនធានមនុស្ស​ដ៏សំខាន់បំផុត ម្នាក់របស់កម្ពុជា ​ដែលយើងទាំងអស់គ្នាចងចាំជានិច្ច។

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី ​សម្តេចវិបុលបញ្ញា សុខ អាន ​ បានចូលរួមតស៊ូលះបង់បម្រើប្រទេសជាតិ​អស់រយៈពេលជាច្រើនឆ្នាំមកហើយ​ ដែលបានធ្វើអោយ​កម្ពុជា​មានការរីកចម្រើនមកទល់សព្វថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន​ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ព្រមទំាងក្រុមគ្រួសារ​ បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត​​ជាមួយក្រុមគ្រួសារ​សម្តេចវិបុលបញ្ញា​ ​សុខ អាន ។ ​សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត​ ព្រមទំាងក្រុមគ្រួសារ បានបួងសួងសូមឲ្យវិញ្ញាណក្ខន្ឋសម្តេចវិបុលបញ្ញា ​សុខ អាន​ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីទៅកាន់សុគតិភពកុំបី​ឃ្លៀងឃ្លាតឡើយ ។

សម្តេចវិបុលបញ្ញា ​សុខ អាន បានទទួលមរណភាព ​នៅវេលាម៉ោង១៨និង៣២នាទីល្ងាច​ នាថ្ងៃទី១៥ មីនា ២០១៧ ​នៅមន្ទីរពេទ្យទីក្រុងប៉េកាំង​ ប្រទេសចិន ក្នុងជន្មាយុ​៦៦ឆ្នាំ ​ដោយរោគាពាធ៕