ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទថា លោកស្រីឧកញ៉ា​ស៊ុយ សុផាន បោកប្រាស់

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ​រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​មាន​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ រវាង​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន និង​អ្នកស្រី ចាន់ លន់ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ជា​ដី​ឡូត៍​តូច​ៗ មាន​សំណង់ផ្ទះ​តៀម​ដ៏​រខេករខាក​ស្នាក់​នៅ​តាំងពី​ដើម​មក ។

ខេត្តសៀមរាប ៖ ​រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​មាន​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ រវាង​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន និង​អ្នកស្រី ចាន់ លន់ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ជា​ដី​ឡូត៍​តូច​ៗ មាន​សំណង់ផ្ទះ​តៀម​ដ៏​រខេករខាក​ស្នាក់​នៅ​តាំងពី​ដើម​មក ។

តាម​ដំណើររឿង​លក់​ដី​ទិញ​ដី​នេះ​ក្រោយ​ពី​ត្រូវ​ថ្លៃ​គ្នា​ហើយ ក្នុង​ឆ្នាំ​២០០០ លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន បាន​កក់​ប្រាក់​២០០០​ដុល្លារ ឱ្យ​ម្ចាស់​ដី​យក​ទៅ​រត់ការ​ផ្ទេរកម្មសិទ្ធិ ។ ម្ចាស់​ដី​ដែល​ធ្លាប់​ស្គាល់គ្នា​ជាមួយ​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ដែល​ជា​ឈ្មួញ​ដី ក៏​ប្រឹង​រត់ការ​ផ្ទេរកម្មសិទ្ធិ​ដី​ទាំង​២​ល្វែង​ដ៏​រខេករខាក​នេះ​បាន​រួច​ស្ថាពរ ក៏​យក​ប្លង់​ផ្ទេរកម្មសិទ្ធិ​នោះ​មក​ប្រគល់​ជូន​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ុ​ផា​ន ដល់​ផ្ទះ ព្រោះ​សង្ឃឹមថានឹង​បាន​ប្រាក់​គ្រប់​ចំនួន ព្រោះ​ការ​លក់​នោះ​មាន​តម្លៃ​ត្រឹមតែ​១៥.០០០​ដុល្លារ​តែ​ប៉ុណ្ណោះ ។
លុះ​ធ្វើ​ប្លង់​ផ្ទេរកម្មសិទ្ធិ​រួចរាល់ អ្នកស្រី ចាន់ លន់ ក៏​ប្រញាប់​ភ្លាម​យក​ប្លង់​ដែល​ផ្ទេរ​ឈ្មោះ​រួច មក​ប្រគល់​ជូន​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ដល់​ផ្ទះ​នៅ​ភ្នំពេញ ព្រោះ​សង្ឃឹមថានឹង​ទទួល​បាន​ប្រាក់​គ្រប់​ចំនួន ។

ប៉ុន្តែ​អនិច្ចា រ៉ុយ​ៗ…​ពេល​យក​ប្លង់​ផ្ទេរកម្មសិទ្ធិ​មក​ប្រគល់​ឱ្យ​ត្រូវ​លោកស្រី​ឧកញ៉ា​ឈ្មួញ​ដី​បាន​ប្រាប់​ថា​ចាំ​មួយ​អាទិត្យ​ទៀត ចាំ​ជួប​គ្នា​…​ចាំ​ប្រគល់​ប្រាក់​ជូន ។មួយ​អាទិត្យ​ក្រោយមក ម្ចាស់​ដើម​បាន​មក​ទាមទារ​យក​ប្រាក់​តាម​ការ​កំណត់ ត្រូវ​បាន​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ឆ្លើយ​ថា ច្រឡំ​ដៃ​បាត់​ហើយ មិនដឹង​ដាក់​នៅ​កន្លែង​ណា​ទេ ចាំ​រក​ឃើញ​សិន ។

រឿង​ចាំ​បាត់​…​ចាំ​បាត់​នេះ ដល់​ពេល​អស់ជំនឿ ព្រោះ​មិន​អាច​រង់ចាំ​ការ​កុហក មិន​ឈប់​ឈរ​នេះ អ្នកស្រី ចាន់ លន់ ជា​ម្ចាស់​ដី​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ភ្លាម ចោទ​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ពី​បទ «​បោកប្រាស់​» បាន​ឈ្នះ​រហូត​មក​ដល់​តុលាការ​កំពូល​ក៏​ឈ្នះ​ទៀត ទីបំផុត​ជាប់​គាំង​ដូច​ឡាន​បែក​កង់ មក​ដល់​ពេល​នេះ​ឆ្នាំ​២០១៧​ទៅ​ហើយ អត់​ទាន់​ចេញ​រួច​ឡើយ នៅ​ជាប់​តុលាការ​កំពូល​មិន​ទាន់​ចេញ​ដីកា​ជា​ផ្លូវការ ទោះបី​ឈ្នះក្តី ដើម្បី​ឱ្យ​ម្ចាស់​ដើម​វិញ​នៅឡើយ​ទេ ។

(​ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​បន្ត​ទៀត​)