បាតុភូតធម្មជាតិដ៏សាហាវដែលមិនធ្លាប់មានពីមុនមកក្នុងខេត្តរតនគិរី
ខេត្តរតនគិរី ៖ របាយការណ៍បឋមរបស់ខេត្ត និងស្រុកបានឱ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋ សាលារៀន និងផ្លាកគណបក្សនយោបាយ បានរងការខូចខាត
ខេត្តរតនគិរី ៖ របាយការណ៍បឋមរបស់ខេត្ត និងស្រុកបានឱ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋ សាលារៀន និងផ្លាកគណបក្សនយោបាយ បានរងការខូចខាត
ខេត្តរតនគិរី ៖ របាយការណ៍បឋមរបស់ខេត្ត និងស្រុកបានឱ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋ សាលារៀន និងផ្លាកគណបក្សនយោបាយ បានរងការខូចខាតយ៉ាងដំណំក្រោយពីកើតមានខ្យល់កន្ត្រាក់កាលពីវេលាម៉ោង៧និង៣០នាទីល្ងាច ថ្ងៃទី១៤ មីនា ។
របាយការណ៍ឱ្យដឹងថា ឃុំចំនួន៣នៅក្នុងស្រុកវ៉ើនសៃ ត្រូវខ្យល់គួចដំបូលផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ក្នុងនោះឃុំប៉ាកាឡាន់ចំនួន៤ខ្នង ឃុំភ្នំកុកចំនួន១ខ្នង និងឃុំកាចូនចំនួន១ខ្នង ក្រៅពីនោះផ្លាកសាលារៀន១បានធ្លាក់ចុះដី ជាមួយគ្នានោះក៏មានស្ត្រីម្នាក់រងគ្រោះដោយសារសត្វពស់មានពិសបណ្តាលឱ្យរងរបួសធ្ងន់ ។ គាត់ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅផ្ទះគ្រូពេទ្យបុរាណនៅស្រុកវ៉ើនសៃ។ ដោយឡែកនៅឃុំវ៉ើនសៃ ផ្លាកគណបក្សនយោបាយចំនួន២ក៏ត្រូវខ្យល់គួចធ្លាក់ដល់ដីផងដែរ ។
សូមរំលឹកថា ខ្យល់កន្ត្រាក់បានកើតមានក្នុងស្រុកវ៉ើនសៃ ខេត្តរតនគិរី គឺបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយព័ត៌មានតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៦ មីនា កន្លងទៅដោយសូមឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានឡើងនៅពេលមេឃរកភ្លៀងពិសេសនៅតាមតំបន់វាលទំនាប ។ សេចក្តីប្រកាសនោះបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ឬថ្ងៃទី១៣ មីនា អាចនឹងមានភ្លៀងកក់ខែស្ទើរទូទាំងប្រទេស ហើយភ្លៀងកក់ខែអាចនឹងអូសបន្លាយច្រើនថ្ងៃទៀត ។
ដូច្នេះយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមសូមប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះការកើតមានគ្រោះថ្នាក់ជាយថាហេតុ បើតាមសម្តីប្រជាពលរដ្ឋដែលរងគ្រោះបានឱ្យដឹងថា នៅមុខពេលកើតហេតុស្រាប់តែមេឃងងឹត និងមានភ្លៀងធ្លាក់មិនច្រើនគឺមួយគ្រាប់ៗ អមទៅដោយខ្យល់គួចងងឹតឈឹង ធ្វើពួកគាត់មានការភិតភ័យយ៉ាងខ្លាំងដោយសម្លេងខ្យល់កន្ត្រាក់ គាត់បានបន្តទៀតថា បាតុភូតធម្មជាតិដែលកើតមាននេះក្នុងស្រុកភូមិរបស់គាត់គឺមិនដែលជួបប្រទះនោះទេ និងជាលើកទី១ហើយ ៕
ចែករំលែកព័តមាននេះ