ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​សម្ពោធ​ខ្សែ​កាប្លិ៍​អុបទិកក្រោម​បាតសមុទ្រ ជា​ប្រវត្តិសាស្រ្ត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​សម្ពោធ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ម៉ា​ឡេ​ស៊ី កម្ពុជា​ថៃ ឬ​ខ្សែ​កា​ប្លិ៍ MCT ជា​កាលានុវត្តភាព​នៃ​ការ​បើក​ទំព័រ​ថ្មី​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សញ្ញា​បង្ហាញ​អំពី​ភាព​ជា​ដៃគូ​យូរអង្វែង​រវាង​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​ក្នុង​

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​សម្ពោធ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ម៉ា​ឡេ​ស៊ី កម្ពុជា​ថៃ ឬ​ខ្សែ​កា​ប្លិ៍ MCT ជា​កាលានុវត្តភាព​នៃ​ការ​បើក​ទំព័រ​ថ្មី​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សញ្ញា​បង្ហាញ​អំពី​ភាព​ជា​ដៃគូ​យូរអង្វែង​រវាង​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​ទាំង​៣ ដែល​បំពាក់​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ត្រូវ​បាន​បញ្ចប់ និង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្គត់ផ្គង់​សេវាកម្ម​ទាំង​ក្នុង​ស្រុក ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ​។

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រី​ប្រាស់​ជា​ផ្លូវការ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ដែល​ជា​កត្តាចាំបាច់​និង​លើក​ស្ទួយ​មុខមាត់​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​នៅ​លើ​ពិភពលោក ។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍ ថា ការ​ស្ថាបនា​ខ្យែ​កា​ប្លិ៍​ក្រោម​បាតសមុទ្រ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​គោលនយោបាយ​អ៊ីន​ធើ​រ​ណេ​ត​ល្បឿន​លឿន ដែល​ត្រូវ​បាន​កំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២០ ដើម្បី​រួមចំណែក​ដល់​ការ​លើកកម្ពស់​ក្នុង​កា​អនុវត្ត ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​ពង្រីក​ភាព​ប្រកួតប្រជែង និង​ផលិតភាព​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​ជា​ការ​បង្កើន​ការ​ចូលរួម​របស់​ប្រជាជន​ឲ្យ​កាន់តែ​ទូលាយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ។