ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​ឧត្តមមន្ត្រី​កម្ពុជា​-​វៀតណាម ភាគី​ទាំង​2​នឹង​ប្រកាស​ពី​លទ្ធផល​ផ្លូវការ​នានា​នៅ​ថ្ងៃ​15​មីនា​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ក្រុម​ឧត្តមមន្ត្រី​នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម និង​មន្ត្រី​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ក្រុម​ឧត្តមមន្ត្រី​នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម និង​មន្ត្រី​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែមីនា​នេះ​។ កិច្ចប្រជុំ​ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់ទី​១៥ ខែមីនា ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក ផា​ម ប៊ិ​ញ​មិ​ញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស ។ ចំណែក​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ។

ភាគី​ទាំង​ពីរ បាន​ចំណាយពេល​២​ថ្ងៃ​ពិភាក្សា​លើក​ឯកសារ​មួយ​ចំនួន ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​២ នៅ​ថ្ងៃ​ទី​១៥ ខែមីនា នេះ ។
មន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ពី​ថ្ងៃ​ទី​១៣​ដល់ទី​១៥ ខែមីនា​នេះ ចែក​ជា​២​ផ្នែក​គឺ ៖
ផ្នែក​ទី​១-​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ប្រព្រឹត្ត​ទៅ​នៅ​ទីស្តីការ​ក្រសួងការបរទេស ដោយ​មានការ​ចូលរួម​ពី​លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស ស្តី​ពី​កិច្ច
សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ។
ផ្នែក​ទី​២-​ប្រជុំ​ថ្នាក់​មន្ត្រី​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​កិច្ចប្រជុំ​នេះ​មាន​លក្ខណៈ​ចង្អៀត​(​បិទទ្វារ​)​ផង​ដែរ ។

លោក ជុំ ស​ន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ថា កិច្ចប្រជុំ​ពីរ​ថ្ងៃនេះ​ភាគី​ទាំង​២​នៅ​មិន​ទាន់​សម្រេច​អ្វី​នៅឡើយ​ទេ គឺ​គ្រាន់តែ​ប្រជុំ​ដើម្បី​រៀបចំ​ឯកសារ​នានា សម្រាប់​កិច្ចប្រជុំ​កំពូល​រវាង​ឧត្តមមន្ត្រី​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ដែល​មានការ​ចូលរួម​ពី​លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​លោក​ផា​ម ប៊ិ​ញ​មិ​ញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម ។

លោក ជុំ សុន្ទរី ថ្លែង​ទៀត​ថា ភាគី​កម្ពុជា​-​វៀតណាម បាន​ដំណើរការ​ពិភាក្សា​គ្នា​លើ​ការងារ​រៀបចំ​ឯកសារ​សម្រាប់​ឧត្តមមន្ត្រី និង​គ្មាន​ខ្លឹមសារ​សំខាន់​អ្វី​ជា​ដុំ​កំភួន​សម្រាប់​ជូន​ព័ត៌មាន​ដល់អ្នក​សារព័ត៌​មាននៅ​ថ្ងៃនេះ​ទេ​(១៤​មីនា​) ។ លោក​បាន​លើក​ឡើង​ថា ៖ «​ឯកសារ​ទាំងនោះ​នឹង​សម្រេច​ចុះហត្ថលេខា​ដោយ​ឧត្តមមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ នៅ​ថ្ងៃ​ទី​១៥ ខែមីនា​» ។

គួរ​បញ្ជាក់​ថា ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជូន​ព័ត៌មាន​ថា តាម​ការ​អញ្ជើញ​របស់​សម្តេច​ក្រឡាហោម​ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ផា​ម​ប៊ិ​ញ​មិ​ញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម បាន​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៩​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​រវាង​បណ្តា​ខេត្ត​ជាប់
ព្រំដែន​កម្ពុជា​-​វៀតណាម និង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៥ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៥ ខែមីនា ។

ក្រសួងការបរទេស​បាន​បញ្ជាក់​ថា ជំនួប​គ្នា​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយនឹង​ខួប​៥០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ផ្តល់​ឱកាស​ឡើង​វិញ រំឭក​ដល់​សមិទ្ធផល​សម្រេច​បាន​នានា​ពេល​កន្លង​មក ព្រមទាំង​រៀបចំ​ផែនការ​ទិស​ដៅ​សម្រាប់​អនាគត ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​អ្នក​ជិតខាង​ល្អ និង​កិច្ចសហការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ស្រាប់ ។

ក្នុង​ពេល​បើក​កិច្ចប្រជុំ​នោះ លោក ផា​ម ប៊ិ​ញមិ​ញ បាន​ថ្លែង​ថា លោក​សូម​ថ្លែងអំណរគុណ​ដល់​ភាគី​កម្ពុជា ដែល​បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ដែល​នឹង​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​បាន​បញ្ជាក់​ថា​៖ «​មាន​សមិទ្ធផល​ជា​ច្រើន​ដែល​ទទួល​បាន​ពី​កិច្ច​សហប្រតិបត្តិការ មាន​កិច្ច​ការងារ​ជា​ច្រើន​ដែល​លោក​លើកយក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​នេះ ទាក់​ទ​ន​នឹង​ប្រពៃណី​នៃ​សហប្រតិបត្តិការ​ដែល​ផ្អែក​លើ​សេចក្តីសម្រេច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២​នា​ពេល​ថ្មី​ៗនេះ​» ។ កិច្ចការ​ទាំងនោះ​នឹង​លើកយក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ ៕