ប្រាប់ម្តាយថា «កូនលាហើយមកមើលផង» បន្ទាប់មកក៏…
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានចង.កបញ្ចប់ជីវិតបង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានចង.កបញ្ចប់ជីវិតបង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានចង.កបញ្ចប់ជីវិតបង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិក្រោយពីទូរស័ព្ទប្រាប់ម្តាយថា «កូនលាហើយមកមើលផង» ហេតុការណ៍ខាងលើបានកើតឡើងនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ម៉ោងជាង១២រសៀល ថ្ងៃទី១៥ មីនា ។ ជនរងគ្រោះឈ្មោះ ឈឿន វុទ្ធីអាយុ៣០ឆ្នាំ ខណៈពេលដេកចាំផ្ទះឲ្យក្មួយប្រុសហើយបានចង.កដោយខ្សែអង្រឹងទៅនឹងរ៉ូតដំបូលផ្ទះ ។
គេមិនដឹងថា ជនរងគ្រោះចង.កដោយសាររឿងអ្វីនោះទេ ប៉ុន្តែសាច់ញាតិនិយាយថា មុនកើតហេតុជនរងគ្រោះបានទូរស័ព្ទទៅស្ត្រីជាម្តាយបង្កើតឈ្មោះ ហួន គឹមលាង អាយុ៦៥ឆ្នាំ ដោយប្រាប់ថា «កូនលាហើយម៉ាក់មកមើលផងកូននិងឡើងបង្គោលអង់តែនទូរស័ព្ទលោតសម្លាប់ខ្លួនឥឡូវហើយ» ។
ប្រភពថា ម្តាយជនរងគ្រោះក្រោយស្តាប់ឮពាក្យកូននិយាយលា ក៏ប្រញាប់មកកន្លែងកើតហេតុដំបូងទៅរកមើលចំណុចអង់តែនទូរស័ព្ទដែលនៅចម្ងាយពីផ្ទះកើតហេតុប្រហែល២០ម៉ែត្រ ខណៈមិនឃើញកូនក៏មករកមើលក្នុងផ្ទះ ស្រាបតែឃើញកូនប្រុសចង.កស្លាប់បាតទៅហើយ ។ ពេលនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងត្រួតពិនិត្យនិងធ្វើកោសលវិច្ច័យលើរាងកាយសពហើយបញ្ជាក់ថា ជនរងគ្រោះបានចង.កធ្វើអត្តឃាតខ្លួនឯង ៕
ចែករំលែកព័តមាននេះ