ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​លក្ខណ៍​​​ហើយបិសាច​តណ្ហា កណ្តាលរាត្រី

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​​ដែល​​សង្ស័យ​​ថា ជា​ឃាតក​​សម្លា.ប់​ទារិកា និង​វាយ​ក្រុម​គ្រួសារ​មាន​គ្នា​ចំនួន​​៤​នាក់ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​-​ស្រាល​នោះ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​ទី​១៥ មីនា ខណ​:​លាក់​ខ្លួន​​​នៅ​ភូមិ​តា​ណា​ក ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី ។

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​​ដែល​​សង្ស័យ​​ថា ជា​ឃាតក​​សម្លាប់​ទារិកា និង​វាយ​ក្រុម​គ្រួសារ​មាន​គ្នា​ចំនួន​​៤​នាក់ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​-​ស្រាល​នោះ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​ទី​១៥ មីនា ខណ​:​លាក់​ខ្លួន​​​នៅ​ភូមិ​តា​ណា​ក ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី ។

សេចក្ដីរាយការណ៍​បន្ត​ថា ជនសង្ស័យ​​ឈ្មោះ​ហុង ពិសី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​។ ជន​នេះ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់នៃ​ស្នងការ​ខេត្ត​ស្រាវជ្រាវ​ចាប់ខ្លួន​បាន បន្ទាប់​ពី​សម្លាប់​មនុស្ស ហើយ​រត់គេច​ពី​ផ្ទះ​ទៅ​សំងំ​លាក់ខ្លួន​តាម​ព្រំដែន​ខ្មែរ​-​ថៃ ហើយ​ក្រោយមក ក៏​គេច​ទៅ​លាក់ខ្លួន​នៅ​ស្រុក​មោង​ប្ញ​ស្សី ។

ជនសង្ស័យ​ឈ្មោះ​ហុង ពិសី ត្រូវ​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​សម្លាប់​មនុស្ស​មួយ​គ្រួសារ កាលពី​យប់​ថ្ងៃ​ទី​០២ មីនា កន្លង​មក ស្ថិត​ក្នុងភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ប៉ុន្តែ​មាន​តែ​ទារិកា​អាយុ​ជាង​១​ខែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្លាប់ រីឯ​៤​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល​។

គ្រួសារ​រង​គ្រោះ​ទាំង​៥​នាក់​នោះ ១-​ឈ្មោះ​ប្រាក់ ផល្លា អាយុ​៣០​ឆ្នាំ (​ជា​ម្ដាយ​របួសស្រាល​) ២-​ឈ្មោះ​សួន ស្បៃ ភេទ​ស្រី អាយុ​១១​ឆ្នាំ កូន​របួសស្រាល ៣-​ឈ្មោះ​សួន ធិ​ត ភេទ​ប្រុស អាយុ​៤​ឆ្នាំ កូន​របួស​ក្បាល​ធ្ងន់ ៤-​ឈ្មោះ​សួន ស្រី​នុ​ត ស្រី​អាយុ​១,៥​ខែ កូន​បាន​ស្លាប់​នៅ​ក្នុង​មុង និង​៥-​ឈ្មោះ​ហួ​ន សុង អាយុ​៤៧​ឆ្នាំ ត្រូវជា​បងថ្លៃ​របួសស្រាល ពេលរ​ត់ទៅ​ជួយ ។

ករណី​នេះ ផ្ដើម​ចេញពី​ជន​ដៃដល់​បាន​ចូល​ទៅ​ចាប់​កូនស្រី​ជន​រង​គ្រោះ​រំលោភ តែ​នាង​ស្រែក​ឲ្យ​ម្ដាយ​ជួយ លុះ​ម្ដាយ​នាង​ស្រែក​សួរនាំ ស្រាប់តែ​ជន​តិរច្ឆាន​នេះ ទាញ​ដុំអិដ្ឋ​ដេញ​វាយ​ពេញ​ជន​រង​គ្រោះ​ពេញ​ផ្ទះ បណ្ដាល​ឲ្យ​មាន​ស្លាប់​និង​របួស​រដូករណែល​ពេញ​ផ្ទះ​។ ទោះបីជា​យ៉ាងណា ជន​ដៃដល់​ត្រូវ​ចាប់ខ្លួន​បញ្ជូន​មក​ដល់​ស្នងការ​ខេត្ត​ហើយ ដើម្បី​សួរនាំ និង​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ៕