រាជធានីភ្នំពេញ ៖ ចៅក្រមសាលាឧទ្ធរណ៍លោក ចាយ ច័ន្ទតារាវណ្ណ នៅព្រឹកថ្ងៃទី១៥ មីនា បានសម្រេចប្រកាសសាដីកាបន្ថយទោសជនជាប់ចោទឈ្មោះ កែវ សុវណ្ណារិទ្ធ ដាក់ពន្ធនាគារ២ឆ្នាំវិញដែលតុលាការពីមុនសម្រេចផ្តន្ទាទោសពី៨ឆ្នាំ ។
ជនជាប់ចោទជាអតីតនគរបាលស័កិ្ត១ដែលបានបាញ់សម្លាប់មេភូមិ៤ឈ្មោះ ជុប ឡាយ អាយុ ៦២ឆ្នាំ កូនប្រុសគាត់ឈ្មោះ ប៊ុន លឿន អាយុ១៨ឆ្នាំ និងក្មួយរបស់គាត់ឈ្មោះ ប៊ុន ឫទ្ធី អាយុ ៣០ឆ្នាំ ប្រព្រឹត្តនៅចំណុចផ្ទះលេខ២២C ផ្លូវលេខ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ។
ជនជាប់ចោទឈ្មោះ កែវ សុវណ្ណារិទ្ធ អាយុ២៦ឆ្នាំ នគរបាលពាក់ស័កិ្ត១បាននិយាយនៅក្នុងបន្ទប់សវនាការប្រាប់ចៅក្រមថា គាត់ត្រូវបានជនរងគ្រោះពឹងឲ្យដើរទារលុយនៅតាមផ្ទះពីជនជាតិចិនព្រោះខ្លួនចេះភាសាចិន ដោយទារបានតែ២៥ដុល្លារ ប៉ុន្តែជនរងគ្រោះចោទថា គាត់កិបកេងលុយ ។ ពេលនោះជនរងគ្រោះ រួមទាំអកូនប្រុស និងចៅរបស់ជនរងគ្រោះ បានយកដាវសាម៉ូរ៉ៃកាប់ត្រូវក្បាលដៃ ចង្កេះ ចំនួន៥កន្លែង របួសធ្ងន់ហើយគាត់ក៏បាញ់ការពារខ្លួនទៅ ៕
ចែករំលែកព័តមាននេះ