អាសូរម្តាយជាជនពិការ ! ដើររកកូនស្រីដែលបានបាត់ខ្លួន(មានវីដេអូ)
រាជធានីភ្នំពេញ ៖ នាងក្រមុំជាកម្មការិនីរោងចក្រផលិតស្បែកជើង និងជាមេតុងទីនម្នាក់បានបាត់ខ្លួនអស់រយៈពេល២ថ្ងៃមកហើយ ដោយជាប់ទៅជាមួយលុយជិត១ពាន់ដុល្លារ
រាជធានីភ្នំពេញ ៖ នាងក្រមុំជាកម្មការិនីរោងចក្រផលិតស្បែកជើង និងជាមេតុងទីនម្នាក់បានបាត់ខ្លួនអស់រយៈពេល២ថ្ងៃមកហើយ ដោយជាប់ទៅជាមួយលុយជិត១ពាន់ដុល្លារ
រាជធានីភ្នំពេញ ៖ នាងក្រមុំជាកម្មការិនីរោងចក្រផលិតស្បែកជើង និងជាមេតុងទីនម្នាក់បានបាត់ខ្លួនអស់រយៈពេល២ថ្ងៃមកហើយ ដោយជាប់ទៅជាមួយលុយជិត១ពាន់ដុល្លារ ដែលជាលុយលេងតុងទីននិងប្រាក់ខែ រួមជាមួយគ្រឿងអលង្ការ ខ្សែដៃ ខ្សែ.ក និងក្រវិលផងដែរមិនដឹងថានាងទៅទីណាឡើយ ដែលជាហេតុធ្វើឲ្យម្ដាយដែលជាជនពិការម្នាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ។ គាត់រួមជាមួយកូនផ្សេងទៀត និងសាច់ញាតិផងបានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី១៤ មីនា ដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៏ស្វែងរកនាងដោយមានកាន់រូបថតកូនស្រីសំណព្វចិត្តម្នាក់នោះទៅជាមួយផងដែរបង្ហាញនគរបាលងាយស្រួលក្នុងការតាមរក ។
ស្រ្តីជាម្ដាយរូបនោះបានប្រាប់ថា គាត់ឈ្មោះ អ៊ាត ធី អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិកោះគ្របបាយ ឃុំកំពង់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំណែកឯកូនស្រីរបស់គាត់ដែលបាត់ខ្លួននោះឈ្មោះ ស្រស់ ស្រីគន់ ហៅ រស្មី អាយុ២២ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រផលិតស្បែកជើង ហើយនាងក៏ធ្វើជាមេតុងទីនផងដែរ និងស្នាក់នៅផ្ទះជួលជាមួយមិត្តភក្ដិស្រីម្នាក់ទៀតនៅម្ដុំរោងចក្រកាត់ដេរស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីខាងលើបានបន្តថា លុះដល់វេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ កូនស្រីគាត់បានប្រាប់មិត្តភក្ដិដែលស្នាក់នៅជាមួយគ្នានោះថា ទៅធ្វើការហើយក៏បានដើរចាកចេញពីបន្ទប់ជួលបាត់រហូតមិនឃើញទៅធ្វើការឡើយ ហើយដល់វេលាល្ងាចថ្ងៃដដែល មិនឃើញត្រឡប់ទៅកាន់ផ្ទះជួលវិញហើយទូរស័ព្ទនាងបិទខលមិនចូលទៀតទើបមិត្តភក្ដិនាងខលប្រាប់គាត់ថា កូនស្រីគាត់បាត់ខ្លួនហើយទើបគាត់បានដឹង ។ បន្ទាប់ពីទទួលបានដំណឹងដ៏ភ្ញាក់ផ្អើលនោះគាត់បានធ្វើដំណើរចាកចេញពីផ្ទះមកភ្នំពេញទាំងទុក្ខព្រួយដើម្បីស្វែងរកកូនស្រីប៉ុន្តែរកមិនឃើញឡើយទើបសម្រេចចិត្តប្ដឹងសុំឲ្យនគរបាលជួយស្វែងរកកូនស្រីគាត់ផង។
គាត់បានរៀបរាប់បន្តទៀតថា កូនស្រីគាត់ក៏បានធ្វើជាមេតុងទីនផងដែរ ដោយនៅមុនពេលបាត់ខ្លួននាងបានប្រមូលលុយពីកូនក្រុមបានចំនួន៥០០ដុល្លារ ហើយនៅថ្ងៃទី១០ មីនា បានបើកប្រាក់ខែបានចំនួន១៨០ដុល្លារ ហើយក៏នៅមានប្រាក់ធ្វើការថែមម៉ោងមួយចំនួនទៀតផងដែរ នាងបានខលប្រាប់គាត់ថា នាងបើកលុយដែរ ប៉ុន្តមិនទាន់បានផ្ញើរឲ្យគាត់នៅឡើយទេ ។ លុះក្រោយមកស្រាប់តែទទួលដំណឹងថា នាងបានបាត់ ខ្លួនហើយដោយជាប់ទៅជាមួយលុយខាងលើរួមជាមួយខ្សែ.ក ខ្សែដៃ និងក្រវិលផងដែលគាត់មិនបានដឹងថានាងទៅណាមានសេចក្ដីសុខ ឬទុក្ខយ៉ាងណាឡើយ ៕
ចែករំលែកព័តមាននេះ