ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បញ្ជូន​សព​ពលករ​2​នាក់​ប្រគល់​ឲ្យ​សាច់ញាតិ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ ៖ សព​ពលករ​ខ្មែរ​២​នាក់​ដែល​ម្នាក់​ស្លាប់​ដោយសារ​ខ្យល់គរ និង​ម្នាក់​ទៀត​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​

ខេត្ត​បន្ទាយមាន​ជ័យ ៖ សព​ពលករ​ខ្មែរ​២​នាក់​ដែល​ម្នាក់​ស្លាប់​ដោយសារ​ខ្យល់គរ និង​ម្នាក់​ទៀត​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ហើយ​ក្នុង​ខេត្ត​ជាមួយ​គ្នា​លើ​ទឹកដី​ថៃ​ត្រូវ​បាន​ភាគី​ថៃ​ជួយ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ព្រលប់​ថ្ងៃ​ទី​១៤ មីនា ។ ជន​រង​គ្រោះ​ស្លាប់​ដោយ​ខ្យល់គរ​ឈ្មោះ មៀន សាក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កម្មករ​សំណង់ និង​មាន​ទីលំនៅ​ភូមិ​កំបោរ ឃុំ​ភ្នំ​លាប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ពី​សាច់ញាតិ​សព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៣ មីនា​ដោយសារ​ខ្យល់គរ ចំពោះ​ជន​រង​គ្រោះ​ស្លាប់​ដោយ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ឈ្មោះ ឆ​ន ធឿ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ​សំណង់​មាន​ទីលំនៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។ តាម​សាច់ញាតិ​ប្រាប់​មន្ត្រី និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ពេល​ដល់​ម៉ោង​បញ្ចប់​ការងារ​ឡើង​បូក​ស៊ីម៉ងត៍​សង្ស័យ​ងងឹតមុខ​ធ្លាក់​មក​ដី​ពី​ជាន់​ទី​៤ ហើយ​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ ៕