ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លឹកខ្ទឹមរបស់ជនជាតិអង់គ្លេសម្នាក់បំបែកកំណត់ត្រាពិភពលោកជាបន្លែវែងបំផុតក្នុងលោក

3 ឆ្នាំ មុន

អ្នកដាំបន្លែជនជាតិអង់គ្លេសម្នាក់ បានបំបែកកំណត់ត្រាពិភពលោក Guinness World Record សម្រាប់ការដាំបានស្លឹកខ្ទឹមលីក (Leek) វែងបំផុតក្នុងលោកគឺប្រវែង ១៤៣សង់ទីម៉ែត្រ។

លោក Derek Hulme ដែលបានដាំស្លឹកខ្ទឹមលីកនៅសួនរបស់គាត់ ក្នុងទីក្រុង Stoke-on-Trent បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីជើងឯកបន្លែយក្សជាតិ (National Giant Vegetable) នៅក្នុងតំបន់ Worcestershire ប្រទេសអង់គ្លេស។

ស្លឹកខ្ទឹមរបស់លោក បានធ្វើឱ្យលោកបំបែកកំណត់ត្រាពិភពលោកជាស្លឹកខ្ទឹមលីកវែងបំផុត។

លោក Derek Hulme និយាយក្នុងសេចក្តីប្រកាសថា “នៅក្នុងឆ្នាំ ២០១៩ ខ្ញុំ និងអ្នកដាំបន្លែយក្សមួយចំនួនទទួលបានគ្រាប់ស្លឹកខ្ទឹមវែងប៊ុលហ្គារីចំនួន ៣០គ្រាប់ ក្នុងគោលបំណងដាំបំបែកកំណត់ត្រាពិភពលោក ប៉ុន្តែដោយសារការរាតត្បាតកូវីដ ខ្ញុំមិនអាចយកស្លឹកខ្ទឹមរបស់ខ្ញុំទៅចូលរួមប្រកួត តែឆ្នាំនេះខ្ញុំបានចូលរួមប្រកួត និងឈ្នះកំណត់ត្រាពិភពលោកសម្រាប់ស្លឹកខ្ទឹមវែងបំផុតក្នុងលោក”៕ (យោងតាមប្រភព៖ UPI)

Fresh raw organic leek on a wooden table

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>