ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រតនគីរី លោក សុខ វុ​ឌ្ឍី បាត់បង់​ជីវិត​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាច​ណ៍

1 ឆ្នាំ មុន

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បានអោយ​ដឹង​ជាបឋម​ថា លោក សុខ វុ​ឌ្ឍី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​សមាជិក​គណៈកម្មាធិការ​គណបក្ស​ខេត្តរតនគិរី បាន​ទទួលមរណភាព​ហើយ នៅ​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​០៦…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បានអោយ​ដឹង​ជាបឋម​ថា លោក សុខ វុ​ឌ្ឍី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​សមាជិក​គណៈកម្មាធិការ​គណបក្ស​ខេត្តរតនគិរី បាន​ទទួលមរណភាព​ហើយ នៅ​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​០៦ តុលា ២០២២​នេះ ក្រោយ​ពីជួប​គ្រោះថ្នាក់​ចរាច​ណ៍ ​ត្រូវ​ម៉ូតូ​មួយ​គ្រឿងបើក​បុក​ពេញទំហឹង ខណៈ​លោក​ដើរ​ឆ្លងផ្លូវ ដើម្បី​ចូល​ហាង​សាច់​គោ​អាំង​មួយ​កន្លែង​នៅ​ក្រុង​បាន​លុង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ កើតឡើង​នា​វេលា​ម៉ោង​០៧​យប់ នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​ឡា​បាន​សៀ​ក ក្នុងភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។

បើ​តាម​អ្នក​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា លោក សុខ វុ​ឌ្ឍី បាន​ចត​រថយន្ត​នៅ​ត្រើយម្ខាង​ផ្លូវ បំណង​ចូល​ហូប​សាច់​អាំង រួច​ហើយ​ក៏​ដើរ​ឆ្លងផ្លូវ សំដៅ​មក​ហាង​សាច់​អាំង​មួយ​កន្លែង​នៅ​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ប្រភេទ​កែ​ច្នៃ​ដឹកឈើ ០១​គ្រឿង បាន​បើកបរ​យ៉ាង​លឿន លុះ​មក​ដល់ ក៏​បុក​លោក សុខ វុ​ឌ្ឍី ពេញទំហឹង​បណ្ដាល​អោយ​ដួល​ដេក​នៅ​ហ្នឹង​កន្លែង​លើ​ដងផ្លូវ ជា​អកុសល លោក​បាត់បង់​ជីវិត នៅ​ពេល​គេ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើ​កំណត់ហេតុ រួច​ហើយ​ដឹក​សាកសព​លោក សុខ វុ​ឌ្ឍី បញ្ជូន​ទៅ​គេហដ្ឋាន ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ