ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអគ្គស្នងការរង​នគរបាលជាតិ មានប៉ុន្មានរូប? ហើយកាន់ភារកិច្ចអ្វីខ្លះ?

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោក​នាយឧត្តមសេនីយ៍  នេត  សាវឿន  អគ្គស្នងការនគរបាលជាតិ  កាលពីថ្ងៃទី៥  ខែតុលា  ឆ្នាំ២០២២  បានចេញសេចក្តីសម្រេច ប្រគល់ភារកិច្ចជូន​អគ្គស្នងការរង…

ភ្នំពេញ៖ លោក​នាយឧត្តមសេនីយ៍  នេត  សាវឿន  អគ្គស្នងការនគរបាលជាតិ  កាលពីថ្ងៃទី៥  ខែតុលា  ឆ្នាំ២០២២  បានចេញសេចក្តីសម្រេច ប្រគល់ភារកិច្ចជូន​អគ្គស្នងការរង នៃស្នងការដ្ឋាន​នគរបាលជាតិ ចំនួន  ១៧រូប​។ ក្នុងនោះ មានស្ត្រី១រូប ជាស្នងការរង ទទួលបន្ទុកខាងយេនឌ័រ។ សូមអាន​សេចក្តីសម្រេច ខាងក្រោម៖

លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ
១-លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង ជំនួយការដឹកនាំការងារសន្តិសុខផ្ទៃក្នុង ស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស និងប្រឆាំង​បទល្មើស​ល្បែងពាណិជ្ជកម្ម​
២-លោក​នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង​ ជំនួយការដឹកនាំការងារព្រំដែន​ ទទួលទិស​ភូមិភាគទី៤ និងភូមិភាគទី៥​
៣-លោក​នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ជំនួយការដឹកនាំការងារ​ប្រឆាំងគ្រឿងញៀន​
៤-លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង​ អគ្គស្នងការរង ជំនួយ​ការ​ដឹកនាំការងារនគរបាល​ចរាចរណ៍ សណ្តាប់ធ្នាប់​សាធារណៈ និងនគរបាល​ទេសចរណ៍
៥-លោក​នាយឧត្តមសេនីយ៍ ប៉ែន វិបុល​ អគ្គស្នងការ​រង និងជាប្រធាននាយកដ្ឋានបុគ្គលិក​
៦-លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នង​ការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
៧-លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង ជំនួយ​ការដឹកនាំការងារ​ប្រឆាំង​ការសម្អាតប្រាក់ និងហិរញ្ញប្ប​ទានភេរវកម្ម​ បច្ចេកទេស​សន្តិសុខ និង​នាយកដ្ឋានកណ្តាលសន្តិសុខ ចារកម្ម ក្រុមស៊ើបអង្កេត បទល្មើសឆ្លង​ដែន Hotline ជាមួយ​ជន​បរទេស​
៨-លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង ជំនួយការ​ដឹកនាំការងារសេនាធិការដ្ឋាន​
៩-លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង ជំនួយការដឹកនាំការងារ​នាយកដ្ឋាន​កណ្តាលនគរបាល​យុត្តិធម៌​
១០-លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង ជំនួយ​ការដឹកនាំការងារប្រឆាំង​ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងគ្រប់គ្រងសន្តិសុខឯកជន
១១-លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង និងជាស្នងការហិរញ្ញវត្ថុ និងភស្តុភារ ជំនួយការ​ដឹកនាំការងារគ្រប់គ្រង​អាវុធជាតិផ្ទុះ នគរបាល​បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នគរបាលការពារបេតិកភណ្ឌ និង​នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
១២-លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង ជំនួយការដឹកនាំការរៀបចំផែនការការពារ​ និងនាយកដ្ឋានអង្គរក្ស
១៣​-លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង ជំនួយការ​ដឹកនាំការងារប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន​
១៤-លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង ជំនួយការ​ដឹកនាំការងារប្រឆាំង​បទល្មើសបច្ចេកវិទ្យា
១៥-លោកឧត្តមសេនីយ៍ទោ លន់ សុផាត អគ្គស្នងការរង ជំនួយការដឹកនាំការងារអន្តរាគមន៍ តម្រួតបទបញ្ជា និង​នគរបាលការពារ
១៦-លោកឧត្តមសេនីយ៍ទោ កឹង ឃន អគ្គស្នងការរង ជំនួយការ​ដឹកនាំការងារនាយកដ្ឋាន​កណ្តាលនគរបាល​ព្រំដែន ទទួលទិសភូមិ​ភាគ១ ភូមិភាគ២
១៧-លោកស្រី ឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា អគ្គស្នងការរង ជំនួយការដឹកនាំការងារ​យេនឌ័រ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ