ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​កា​-​កូ​ឡា «​ចែករំលែក​ភាព​រីករាយ និង​ក្តី​ស្រលាញ់​» ផ្តល់​ជូន​សំបុត្រ រថយន្ដក្រុង 1.000 រង្វាន់

7 ឆ្នាំ មុន

ក្រុមហ៊ុន កូ​កា​-​កូ​ឡា ជា​ក្រុមហ៊ុន​ភេសជ្ជៈ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​បង្កើត​នូវ​កម្មវិធី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ខុស​ពី​ក្រុមហ៊ុន​ដទៃ​ជាមួយ​យុទ្ធនាការ «​ចែក រំលែក​ភាព​រីករាយ និង​ក្តី​ស្រលាញ់​» របស់​ខ្លួន នឹង​

ក្រុមហ៊ុន កូ​កា​-​កូ​ឡា ជា​ក្រុមហ៊ុន​ភេសជ្ជៈ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​បង្កើត​នូវ​កម្មវិធី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ខុស​ពី​ក្រុមហ៊ុន​ដទៃ​ជាមួយ​យុទ្ធនាការ «​ចែក រំលែក​ភាព​រីករាយ និង​ក្តី​ស្រលាញ់​» របស់​ខ្លួន នឹង​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​ឱកាស ឈ្នះ​សំបុត្រ​រថយន្ដក្រុង​ទៅ​ស្រុក​កំណើត ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​។ សំបុត្រ​រថយន្ដក្រុង​ចំនួន 1.000 រង្វាន់ នឹង​ចាប់ផ្តើម​ចែក​ជូន​ចាប់ពី​ថ្ងៃ​ទី​11 ខែមីនា នេះ​តទៅ​។

លោកស្រី គង់ កុសល  នាយក​ផ្នែក​ទីផ្សារ​ប្រចាំ CBC បាន​ឲ្យ​ដឹង​ថា «​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ គឺជា​ឱកាស​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ដែល​មាន​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​មាន​តម្លៃ ក្នុង​ការ​ចែករំលែក​ភាព​រីករាយ និង​ក្តី​ស្រលាញ់​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​បំផុត​។ ក្រុមហ៊ុន កូ​កា​-​កូ​ឡា មាន​សេចក្តី​សោមនស្ស និង​ទទួលយក​នូវ​គុណ​តម្លៃ​ទាំង​នេះ​ជាមួយ​យុទ្ធនាការ​ដែល​មានឈ្មោះ​ថា «​ចែករំលែក ភាព​រីករាយ និង​ក្តី​ស្រលាញ់​»​។ យុទ្ធនាការ​នេះ មាន​គោលបំណង​លើកទឹកចិត្ត​ដល់​យុវវ័យ​ឲ្យ​រស់នៅ​ប្រកប​ដោយ​គុណ​តម្លៃ និង​បង្ហាញ​ក្តី​ស្រលាញ់​ទៅ​នរណា​ម្នាក់ តាម​រយៈ​ការ​ផ្តល់​ឲ្យ​ពួក​គាត់​នូវ​សំបុត្រ​រថយន្តក្រុង​ទៅ​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​។ យុវវ័យ​ទាំងអស់​អាច​បង្កើត និង​ចែករំលែក​នូវ​ឃ្លា​ជូនពរ​របស់​ពួក​គាត់ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​មានឱកាស​ឈ្នះ​សំបុត្រ​រថយន្ដក្រុង​ក្នុង​ចំណោម 1.000 រង្វាន់​ដែល​មាន​។ យើង​សង្ឃឹមថា យុទ្ធនាការ​នេះ នឹង​ធ្វើ​ឲ្យ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ កាន់តែ​ពិសេស​ដល់​ប្រជាជន​កម្ពុជា​»​។ 

អ្នក​ឈ្នះ​រង្វាន់​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​17 និង​ថ្ងៃ​ទី​21 ខែមីនា ហើយ​រថយន្តក្រុង កូ​កា​-​កូ​ឡា នឹង​ជូន​ដំណើរ​អ្នក​ឈ្នះ​រង្វាន់​ទាំងអស់​ទៅ​ស្រុក​កំណើត​ចាប់ពី​ថ្ងៃ​ទី​08 ខែ​មេសា​។