ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាធិជួយអ្នកបានច្រើន ពិសេសអាចព្យាបាលជំងឺ និងធ្វើឲ្យមនុស្សមានវិន័យល្អ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​សមាធិ​គេ​អនុវត្ត ដើម្បី​ឲ្យ​ចិត្តស្ងប់ ឬ​ដើម្បី​អប់រំ​ចិត្ត​ឲ្យ​គិត​ជា​វិជ្ជមាន។​​ការ​ធ្វើ​សមាធិ​មាន​ផលប្រយោជន៍​ខ្លាំង ពិសេស​សម្រាប់​អ្នក​កំពុង​រង​សម្ពាធ​ផ្លូវចិត្ត​។ តាំងពី​យូរយារ​ណាស់​មក​ហើយ សមាធិ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​សុខភាព​ផ្លូវចិត្ត ពិសេស​ជំងឺ​បាក់ទឹកចិត្ត…

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​សមាធិ​គេ​អនុវត្ត ដើម្បី​ឲ្យ​ចិត្តស្ងប់ ឬ​ដើម្បី​អប់រំ​ចិត្ត​ឲ្យ​គិត​ជា​វិជ្ជមាន។​​ការ​ធ្វើ​សមាធិ​មាន​ផលប្រយោជន៍​ខ្លាំង ពិសេស​សម្រាប់​អ្នក​កំពុង​រង​សម្ពាធ​ផ្លូវចិត្ត​។ តាំងពី​យូរយារ​ណាស់​មក​ហើយ សមាធិ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​សុខភាព​ផ្លូវចិត្ត ពិសេស​ជំងឺ​បាក់ទឹកចិត្ត និង​ជំងឺ​ថប់​អារម្មណ៍។

លោក នឹម ឈុ​ន្នី គ្រូ​ប​បង្ហាត់​ការ​ធ្វើ​សមាធិ​ម្នាក់​បាន​ឲ្យ​ដឹង​ថា សមាធិ​ជា​ផ្នែក​មួយ​សំខាន់​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​លោក ។ សមាធិបាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដូច​ជា បាន​កាត់​បន្ថយ​ភាព​ឆេវឆាវ អាច​គ្រប់គ្រង​សតិអារម្មណ៍​ឲ្យ​បាន​នឹងនរ ជួយ​ដល់​សុខភាព​កាត់​បន្ថយ​កម្រិត​ជាតិ​អាស៊ីត នៅ​ក្នុង​ឈាម និង​បណ្ដេញ​ជាតិពុល​ក្នុង​ខ្លួន​ផង​ដែរ។​ការ​ធ្វើ​សមាធិធ្វើ​ឲ្យ​មាន​សុខ​សន្តិភាព គិត​វិជ្ជមាន​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​បាន​ច្រើន ។

ជាមួយ​គ្នា​នេះ មនុស្ស​ដែល​ធ្វើ​សមាធិ​បាន​ទៀងទាត់​កាន់តែ​ក្លាយ​ខ្លួន​ជា​មនុស្ស​មាន​វិន័យ​ល្អ គោរព​ខ្លួនឯង កាន់តែ​ច្រើន​ឡើង​ៗ ដឹង​ពី​រឿង​ណា​ដែល​គួរ​ខ្វល់ខ្វាយ រឿង​ណា​ដែល​មិន​គួរ​គិត ដឹង​ខុស​ត្រូវ ចេះ​គិតគូរ​បាន​ត្រឹមត្រូវ​មុន​សម្រេចចិត្ត និង​មិន​ងាយ​ឆាប់​ប្រតិកម្ម​តប​ភ្លាម​ៗ​នោះ​ទេ មានចិត្ត​ធ្ងន់ និង​អត់ធ្មត់​ខ្លាំង ។

អ្នក​បាន​ប្រតិបត្តិ​សមាធិ​ជា​ប្រចាំ​នឹង​បន្តដំណើរ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ប្រកបដោយ​ភាព​វិជ្ជមាន​នៅ​ក្នុង​បច្ចុប្បន្នភាព ក៏​ដូច​ជា ថ្ងៃ​ខាង​មុខ កាន់តែ​ស្គាល់​ខ្លួនឯង និង​បង្កើន​ការ​ដឹងគុណ​ចំពោះ​ខ្លួនឯង។វា​ជួយ​យើង​ឱ្យ​មាន​វិន័យ​លើ​ខ្លួនឯង ចេះ​បែងចែក និង​ប្រើប្រាស់​ពេលវេលា​ផ្ទាល់ខ្លួន​បាន​ត្រឹមត្រូវ​ក្លាយជា​ទម្លាប់​ល្អ​ក្នុង​ធ្វើ​ការងារ ឬ​សកម្មភាព​ផ្សេង​ៗ​ប្រចាំ​ថ្ងៃ ។

លើស​ពី​នេះ​ទៅ​ទៀត តុល្យភាព​នៃ​ការ​ប្រើប្រាស់​ពេលវេលា​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សង្គម​ការងារ គ្រួសារ ។
ជា​កូន​កសិករ​ក្រីក្រ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ស្រុក​ស្រី​សន្ធ កាលពី​កុមារភាព​លោក​នឹម ឈុ​ន្នី បាន​បូស​ជា​ព្រះសង្ឃ ។ កុមារភាព​របស់​លោក​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ជំងឺ​ច្រើន​មុខ​ដែរ ប៉ុន្តែ​សុខភាព​បាន​ល្អ​ប្រសើរ​ឡើងដោយសារ​លោក​បាន​ប្រតិបត្តិ​សមាធិ​នេះ ។
លោក​ឈុ​ន្នី បាន​ឲ្យ​ដឹង​ថា ជំងឺ​តម្រង់​នោម​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ក្នុង​ខ្លួន​របស់​លោក​បាន​ប្រសើរ​ឡើង​ដោយ​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សមាធិ ។

ការ​ប្រតិបត្តិ​សមាធិ​មាន​វិធី​ជា​ច្រើន​ដើរ ដេក ឈរ អង្គុយ​សុទ្ធតែ​អាច​ប្រតិបត្តិ​សមាធិ​បាន ។ តែ​គ្រូ​សមាធិ លោក ឈុ​ន្នី បាន​ផ្តល់​ដំបូន្មាន​ថា គេ​គួរ​នាំ​គ្នា​ធ្វើ​សមាធិ​ដោយ​ត្រឹមត្រូវ ដូច​ជា​គួរ​រក​ទីកន្លែង​ស្ងប់ស្ងាត់ ហើយ​ការ​ស្លៀកពាក់​ពេល​សមាធិ​គួរ​មាន​ផា​សុខភាព កុំឱ្យ​ស្លៀក​ខោអាវ ដែល​តឹងពេក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ