ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ស្នើពលរដ្ឋរស់នៅឃុំព្រះដាក់ស្ងប់ចិត្ត ព្រោះរាជរដ្ឋាភិបាលមិនទាន់មានគម្រោងរុះរើឃុំព្រះដាក់ទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ប្រជា​ពល រដ្ឋ​ស្ងប់ចិត្ត​ពីព្រោះ​រាជរដ្ឋាភិបាល​មិន​ទាន់​មាន​គម្រោង​រុះរើ​ឃុំ​ព្រះ​ដាក់​នោះ​ទេ​។ សម្តេច​តេ​ជោ បាន​ថ្លែង​បើក​សន្និសីទ​«​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០២២» ក្រោម​មូលបទ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ប្រជា​ពល រដ្ឋ​ស្ងប់ចិត្ត​ពីព្រោះ​រាជរដ្ឋាភិបាល​មិន​ទាន់​មាន​គម្រោង​រុះរើ​ឃុំ​ព្រះ​ដាក់​នោះ​ទេ​។

សម្តេច​តេ​ជោ បាន​ថ្លែង​បើក​សន្និសីទ​«​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០២២» ក្រោម​មូលបទ «​ការ​ស្តារ​កម្ពុជា​ឡើង​វិញ ៖ ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​បន្ទាប់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩»​នៅ​សណ្ឋាគារ​សុខា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២២​ថា​៖«​ម្សិលមិញ​មានការ​ប្រមូលផ្តុំ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូ​តាំង​ឃុំ​តែ​ម្តង​។​អំពី​ការ​រើ​ចេញពី​ឃុំ​ព្រះ​ដាក់​មក​កាន់​រុន​តា​ឯក ខ្ញុំ​គួរតែ​ត្រូវ​និយាយ​ថា យើង​មិន​ទាន់​មានការ​ប៉ះពាល់​ណាមួយ​លើ​ប្រជាជន​នៅ​ឃុំ​ព្រះ​ដាក់​នោះ​ទេ យើង​គ្រាន់តែ​គិតគូរ​អំពី​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​របស់​អង្គ​ដែល​មុន​នេះ​មាន​បារាយ​ខាងកើត ដែល​អាច​មានទឹក​រហូត​ដល់​៣០​លាន​ម៉ែត្រគូប ប៉ុន្តែ​ជាមួយនឹង​ការ​គិតគូរ​បែប​នេះ​យើង​ក៏​បានដឹង​ដែរ​ឃុំ​ព្រះ​ដាក់​ត្រូវ​បាន​កសាង​ឡើង​ប្រមាណ​៣០០​ទៅ​៤០០​ឆ្នាំ​មក​ហើយ ហើយ​ឃុំ​នេះ​ស្ថិត​ជា​ឃុំ​មួយ​ដែល​ទាក់ទង និង​ផ្នែក​រដ្ឋបាល​ដែនដី​ទៀត​ផង​។ ប៉ុន្តែ​យ៉ាង​ដូច្នេះ​បានជា​ប្រជាជន​ចាប់ផ្តើម​ព្រួយបារម្ភ​រឿង​នេះ?​»​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា​៖«​ខ្ញុំ​សូម​បញ្ជូន​សារ​នេះ​ទៅ​កាន់​ប្រជាពលរដ្ឋ នៅ​ទីនោះ​សុំ​ស្ងប់ស្ងាត់ យើង​នឹង​គិតគូរ​យ៉ាង​ម៉ត់ចត់​ដោយ​បញ្ជូន​ឯកឧត្តម ឧ​បក​នាយក​រដ្ឋមន្ត្រី​ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​លោក ជំទាវ​ភឿ​ង ស​កុ​ណា​ទៅ​ជួប​បងប្អូន​នៅ​ថ្ងៃស្អែក ដើម្បី​ពន្យល់​»​។

សម្តេច​លើក​ឡើង​ថា នៅ​តំបន់​បើ​និយាយ​ពី​ផ្នែក​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​អង្គ មាន​បារាយ​ខាងលិច និង​បារាយ​ការ​កើត តែ​បារាយ​ការ​លិច​អត់​មាន​បញ្ហា​នោះ​ទេ គឺ​បារាយ​កើត​មាន​បញ្ហា និង​បារាយ​មួយទៀត គឺ​បារាយ​រលីង​។​យើង​កំពុង​សិក្សា​ថា អាច​ដាក់​ទឹកបាន​ប៉ុន្មាន ដើម្បី​ទ្រទ្រង់​ឲ្យ​អង្គរ​។

សម្តេច​ថា អ្វី​ដែល​នៅ គឺ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ហើយ​បញ្ហា​សំខាន់ គឺ​មិន​ទាមទារ​ដាក់​ទឹក​រហូត​ដល់​មាន​ផ្ទៃ​ដល់​៣០​លាន​ម៉ែត្រគូប​នោះ​ទេ ហើយ​ទាញ​យក​ប្រជាជន​ទាំងអស់​ចេញពី​ឃុំ​ព្រះ​ដាក់​ក៏​អត់​ដែរ​។​យើង​ត្រូវ​គិតគូ​ឲ្យ​ម៉ត់ចត់ ហើយ​ប្រហែល​សិក្សា​ទាក់ទង និង​រឿង​បាត់​អាង​បារាយ​តែ​ប៉ុណ្ណោះ​ថា អាច​ដាក់​ទឹកបាន​ប៉ុន្មាន ហើយ​ដោះស្រាយ​ប្រជាពលរដ្ឋ​កំពុង​ទទួលផល​នៅ​ទីនោះ​យ៉ាងម៉េច ដើម្បី​ម្ខាង​ការពារ​ប្រជា ជន​រស់នៅ​ទីនោះ និង​ម្ខាង​ទៀត គឺ​ដើម្បី​ដោះស្រាយ​ការពារ​អង្គរ​។

សម្តេច​បញ្ជាក់​ថា​៖«​អ្វី​ដែល​ជា​កិច្ចការ​បន្ទាន់ គឺ​អ្នក​ដែល​រស់នៅ​ក្រោយ​ឆ្នាំ​១៩៧៩ ដែល​រស់នៅ​ព័ទ្ធ​ជុំ​ប្រាសាទ​ដែល​តាំងពីរ​លំនៅ​ដោយ​ខុសច្បាប់ ឬ​អាច​ថា​តាំង​លំនៅ​មិន​ស្រប​នឹង​លក្ខខណ្ឌ​អង្គការ​យូ​ណេ​ស្កូ​សម្រាប់​បេ​តិក​ភ័​ណ្ឌ​»​។

សម្តេច​បន្ត​ថា រាជរដ្ឋាភិបាល​បន្ត​ធ្វើការ​ចាប់ឆ្នោត​សម្រាប់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ហើយ​ដី​នៅ​រុក​តា​ឯក​ដែល​នៅ​សល់​២០០​ឡូ ដោយ​ចំនួន​នេះ​បម្រុង​ទុក​ដោយ​ត្រូវ​រៀបចំ​តំបន់​ពាក់​ស្នែង ដើម្បី​រៀបចំ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​មាន​ផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ​។​ដោយឡែក​នៅ​រុក​តា​ឯក​ក៏​ឲ្យ​សាងសង់​វត្ត​សម​ល្មម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រារព្ធ​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រះ​ដាក់​មានការ​ស្ងប់ចិត្ត​ដោយសារ​រដ្ឋាភិបាល​មិន​អាច​ធ្វើ​ដោយ​ទទឹងទិស​ដោយ​រុះរើ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​នោះ​ទេ​។​ប៉ុន្តែ​បើសិនជា​ធ្វើការ​រុះរើ​មែន​នោះ គឺ​រើ​ទាំង​សាលាឃុំ​តែ​ម្តង​។សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​ឃើញ​តាម​វី​ដេ​អូ​ប្រជាជន​តវ៉ា​នៅ​សាលាឃុំ អីចឹង​បើ​ដូរ​ទៅ គឺ​ដូរ​ទាំង​សាលាឃុំ​តែ​ម្តង ហើយ​ខាង​រដ្ឋបាល​យើង​មាន​តែ​លុប​ចោល​តែ​នេះ​មិនមែន​ជា​គោលដៅ​សម្រាប់​យើង​ធ្វើ​នោះ​ទេ​។​ក៏​ប៉ុន្តែ​មិនដឹង​អ្នក​ណា​ទៅ​បង្កើត​រឿងរ៉ាវ​នេះ​»​។

សម្តេច​ក៏​បាន​គូសបញ្ជាក់​ទៀត​ថា ការ​រើ​រហូត​ដល់​មួយ​ឃុំ​នេះ​មិន​អាច​ធ្វើ​បាន​នោះ​ទេ ហើយ​មិន​មាន​គោលការណ៍​របស់​អង្គការ​យូ​ណេ​ស្កូ​ណា​នោះ​ទេ​។​ហើយ​អង្គការ​យូ​ណេ​ស្កូ​មិន​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​រុះរើ​ប្រជាជន​រហូត​ដល់​មួយ​ឃុំ​នោះ​ទេ គ្រាន់តែ​តំបន់​គេ​តម្រូវ​មិន​ឲ្យ​មាន​សំណង់​ច្រើន​ពេក​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ