សង្ស័យ​គេ​មើលងាយ​…


មុខរបរ​រំលោភ​កម្មសិទ្ធិបញ្ញា​…​ជា​មុខរបរ​ខុសច្បាប់​…​ជា​មុខរបរ​ទុច្ចរិត​…​ដែល​ច្បាប់​នៅ​ស្រុក​យើង​បាន​កម្ចាត់​មុខរបរ​នេះ​ច្រើន​មក​ហើយ​…​។ ដូច​ជា​លួច​ថត​ថា ស​ចម្លង​…​លួច​ផលិត​កាវ​…​បន្លំ​យក​ស្លាក​សញ្ញា​កាវ​ពិតប្រាកដ​…​លួច​ផលិត​ស្រា​ដប​យក​ស្លាក​សញ្ញា​គេ​មក​ប្រើ​ជាដើម ។​ល​។ គេ​ហៅ​ថា លក់​របស់​ក្លែងក្លាយ​…​មហាជន​មិន​គាំទ្រ​ទេ​…​។

ម្ចាស់​ដើម​ផលិតផល​…​មិន​សប្បាយចិត្ត​ដែល​គេ​លួច​បន្លំ​ផលិតផល​ល្អ​ល្បី​របស់​ខ្លួន​មក​លក់​តាម​ផ្សារ​…​ជា​មុខរបរ​ដែល​មានទោស​កំណត់​ក្នុង​ច្បាប់​…​។

អាជ្ញាធរ​ខ្មែរ​តាម​ព្រំដែន​ថៃ​…​សង្ស័យ​អត់​សមត្ថភាព​…​សង្ស័យ​ធ្វើ​ឱ្យ​អន់​ខ្លួនឯង​…​អន់​ក្នុង​នាម​សមត្ថកិច្ច​របស់​ជាតិ​មួយ​…​មិន​ត្រឹមតែ​មិន​បាន​ជួ​យ​អប់រំ​ណែនាំ​អាជីវករ​ខ្លះ​ដែល​លក់ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ក្នុង​ប្រទេស​គេ​ទេ​…​ថែម​ទាំង​អង្វរ​សុំ​អាជ្ញាធរ​ប្រទេស​គេ​ឱ្យ​លក់​ថែម​ទៀត​…​មិនមែន​សុំ​តិច​ដង​ទេ​…​សុំ​ច្រើន​ដង​ទៀត​ផង​…​។

ទីបំផុត​សុំ​គេ​មិន​បាន​…​ក៏​បញ្ចេញមតិ​បែប​ឡឺត​ទៀត​ថា​…​នឹង​សង់​ផ្សារ​ក្នុង​ដី​ជាប់​ព្រំដែន ហើយ​ប្រមូល​ទំនិញ​ខុសច្បាប់​អន្តរជាតិ​ទាំងនោះ​…​មក​លក់​លើ​ដី​ខ្លួនឯង​វិញ​…​ហេ ! ហេ ! ធ្វើ​ឱ្យ​បាក់មុខ បាក់​មាត់ បាក់​កិត្តិយស​ជាតិ​ធ្ងន់ធ្ងរ​ណាស់​…​។

ថៃ​ថា អើ ! បើ​ស្រុក​ឯង​លក់​បាន​លក់ទៅ​…​ស្រុក​ថៃ​លក់​អត់​បាន​ទេ​…៕
អា​ឡេវ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ