ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​ឮ​អ្នក​ជិតខាង​និយាយ​ទើប​ភ្ញាក់​ខ្លួន​ដូច​ខ្មោច​៧​ថ្ងៃ​(​មាន​វី​ដេ​អូ​)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​សម្ដែង​ការ​ហួសចិត្ត និង​សោកស្ដាយ​ថវិកា​របស់​គាត់​ដែល​បាត់បង់​ទៅ​ទទេរ​ៗ ព្រោះតែ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​សម្ដែង​ការ​ហួសចិត្ត និង​សោកស្ដាយ​ថវិកា​របស់​គាត់​ដែល​បាត់បង់​ទៅ​ទទេរ​ៗ ព្រោះតែ​ចាញ់ល្បិច​កល​ជន​មិន​ស្គាល់​មុខ​ម្នាក់ ដែល​បាន​ខ​ល​ចូល​ទៅ​គាត់​ដោយ​អះអាង​ថា ត្រូវជា​ក្មួយ​ប្រុស​របស់​នាង និង​បាន​ប្រាប់​ថា គេ​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ដោយ​បាន​ជិះ​ម៉ូតូ​បុក​គ្នា នៅ​ម្ដុំ​ខាងកើត​ស្ពាន​អ្នក​លឿង ហើយ​ភាគី​ម្ខាង​ទៀត​រង​របួស​បាក់​ចង្កេះ​ធ្ងន់ធ្ងរ ។ ឥឡូវ​ភាគី​អ្នក​រង​គ្រោះ​នោះ​បាន​ទាមទារ​សំណង​១.៥០០​ដុល្លារ ហើយ​គេ​គ្មាន​លុយ​សង​គេ​ទេ និង​បាន​សុំ​លុយ​ពី​រូប​គាត់ ខណៈនោះ​ដោយសារ​តែ​សម្លេង​ជន​នោះ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​សម្លេង​ក្មួយ​របស់​នាង ហើយដោយ​មាន​ក្តី​អាណិត​ក្មួយ​ទើប​យក​លុយ​ចំនួន​៣០០​ដុល្លារ ផ្ញើរ​ទៅ​ឲ្យ​តាម​រយៈ​វី​ង​(Wing) ។ លុះ​ក្រោយមក​ទើប​ដឹង​ថា ចាញ់បោក​គេ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​កន្ទោក​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​អន្តរា​គម​ន៏​តែ​ម្ដង ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ គង់ សុខា អាយុ​៣៤​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ នាង​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១២ មីនា ។ នាងរង​គ្រោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​ជាង​១២​ថ្ងៃត្រង់​ថ្ងៃ​កើតហេតុ​មាន​ទូរស័ព្ទ​មួយ​ខ្សែ​ខ​ល​ចូល​ទូរស័ព្ទ​របស់​នាង ហើយ​នៅ​ពេល​ដែល​នាង​លើក​និយាយ​ភ្លាម បានឮ​សម្លេង​អ្នក​និយាយ​នោះ​ដូច​ជា​សម្លេង​ក្មួយ​ប្រុស​របស់​នាង​ម្នាក់​ឈ្មោះ ខួច ដែល​កំពុង​រស់នៅ​ឯ​ខេត្តព្រៃវែង​បេះបិទ ។ ប៉ុន្តែ​ទោះបី​បែប​ណា​នាង​មិន​បាន​ចាំ​លេខ​ទូរស័ព្ទ​ក្មួយ​ប្រុស​ឡើយ ពេល​នោះ​អ្នក​ខ​ល​ចូល​បាន​ហៅ​នាង​ថា មីង​ៗ​ពេញមាត់ និង​បាន​ប្រាប់​ថា ខ្លួន​គេ​កំពុង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ឯ​ម្ដុំ​ខាងកើត​ស្ពាន​អ្នក​លឿង ដោយ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​គ្នា​ហើយ​ភាគី​ម្ខាង​ទៀត​បាន​រង​របួស​បាក់​ចង្កេះ ហើយ​ឥឡូវ​អ្នក​រង​គ្រោះ​បាន​ទាមទារ​សំណង​ចំនួន​១.៥០០​ដុល្លារ មិនតែប៉ុណ្ណោះ​ក៏​បាន​សុំ​ឲ្យ​នាង​ជួយ​ផ្ញើរ​លុយ​តាម​វី​ង​ឲ្យ​ផង​ព្រោះ​រូបគេ​អត់​មាន​លុយ​ជាប់​ខ្លួន​សូ​ម្បី​តែ​១​រៀល​ឡើយ ។

ស្ត្រី​ខាងលើ​បាន​បន្ត​ថា ខណៈនោះ​បាន​ធ្វើ​ឲ្យ​នាង​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ និង​បាន​ប្រាប់​ត្រឡប់​ទៅ វិញ​ថា មីង​អត់​លុយ​ដែរ បន្ទាប់​មក​បាន​យក​លុយ​ចំនួន​៣០០​ដុល្លារ​ផ្ញើរ​ទៅ​ឲ្យ​ជន​នោះ​តាម​​រយៈ​វី​ង បន្ទាប់​ពី​បាន​លុយ​ដល់​ដៃ​ជន​នោះ​ក៏​បាន​ស្ងប់ស្ងាត់ ហើយ​មួយសន្ទុះ​ក្រោយមក​បាន​ខ​ល​រក​នាង​ម្ដងទៀត​ដោយ​បាន​ប្រាប់​ថា ភាគី​ដែល​គេ​ជិះ​ម៉ូតូ​បុក​បាក់​ចង្កេះ​នោះ ពេល​នេះ​បាន​ស្លាប់​ហើយ និង​ត្រូវ​បាន​គ្រួសារ​អ្នក​ស្លាប់​នោះ​ទាមទារ​សំណង​១.០០០​ដុល្លារ ។ ពេល​នោះ​នាង​ប្រាប់​ថា អត់​មាន​លុយ​ទេ និង​បាន​បង្គាប់​ទៅ​ជន​នោះ​ថា ក្មួយ​ឯង​លុតជង្គង់​អង្វរ​គេ​ទៅ​ចាំ​មីង​ទៅ​រក​ខ្ចី​គេ​៣០០​ដុល្លារ​ឲ្យ​ទៀត​ជន​នោះ​ក៏​បាន​ឆ្លើយ​ថា​បាទ​ប៉ុណ្ណឹង​ក៏​បាន​ដែរ និង​បាន​បិទ​ទូរស័ព្ទ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​បិទ​ទូរស័ព្ទ​នាង​បាន​ម្នីម្នារ​ទៅ​រក​ខ្ចី​លុយ​អ្នក​ជិតខាង​ដើម្បី​វេរ​ទៅ​ឲ្យ​ជន​នោះ​ទៀត​ប៉ុន្តែ​ពេល​ទៅ​ដល់​អ្នក​ជិតខាង​មានការ​សង្ស័យ​មិន​បាន​ឲ្យ​លុយ​ខ្ចី​នោះ​ទេ ហើយ​​និយាយ​ថា បុក​គេ​ងាប់​ប៉ុណ្ណឹង​ហើយ​នរណា​យក​លុយ​៣០០​ដុល្លារ​នោះ​ដូច​ជា​មិន​គួរ​ឱ្យ​ជឿ​ទេ ។ បន្ទាប់​ពី​ឮ​អ្នក​ជិតខាង​និយាយ​បែប​នេះ​ទើប​នាង​ភ្លឺភ្នែក និង​ឲ្យ​ក្មួយ​ម្នាក់​ទៀត​ដែល​ជា​ប្អូន​របស់​ក្មួយ​​ប្រុស​ឈ្មោះ ខួច នោះ​ខ​ល​ទៅ​បង​របស់​គេ និង​ផ្ទៀង​លេខ​ទូរស័ព្ទ​មើល​ទើប​ដឹង​ថា ចាញ់បោក​គេ ។ ព្រោះ​ក្មួយ​ប្រុស​ឈ្មោះ ខួច នោះ​មិន​បានដឹង​រឿង​អ្វី​ទាល់តែ​សោះ ហើយ​ក៏​កំពុង​នៅផ្ទះ​ឯ​ខេត្តព្រៃ​វែង​ព្រមទាំង​មាន​ក្តី​សុខ​ធម្មតា មិន​មាន​គ្រោះថ្នាក់​ចរាចរ​អ្វី​ឡើយ​បន្ទាប់​មក​នាង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ដាក់​ពាក្យ​បណ្ដឹងសុំ​អន្តរា​គម​ន៏ ៕