ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​មែន! សត្វប្រើស​២​ក្បាល​បណ្តើរគ្នា​ចេញពី​ព្រៃ ជួប​គ្រោះ​​ថ្នាក់​​ភ្លាម

9 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍​បាន​ឱ្យ​ដឹង​ថា នៅវេលា​ម៉ោង​៤​ព្រឹក​ថ្ងៃ​ទី​១២ មីនា ស្ថិត​ត្រង់​​ចំណុច​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​​កែវ​សីមា មាន​សត្វ​ប្រើស​​២​ក្បាល (សង្ស័យ​​មេ និង​កូន​​) ​​ដើរ​ចេញពី​ក្នុង​ព្រៃ ​មក​ឈរ​នៅ​មុខ​ស្នាក់​ការ​ដែន​

ខេត្ត​មណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍​បាន​ឱ្យ​ដឹង​ថា នៅវេលា​ម៉ោង​៤​ព្រឹក​ថ្ងៃ​ទី​១២ មីនា ស្ថិត​ត្រង់​​ចំណុច​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​​កែវ​សីមា មាន​សត្វ​ប្រើស​​២​ក្បាល (សង្ស័យ​​មេ និង​កូន​​) ​​ដើរ​ចេញពី​ក្នុង​ព្រៃ ​មក​ឈរ​នៅ​មុខ​ស្នាក់​ការ​ដែន​ជម្រកសត្វព្រៃ​កែវ​​សីមាផ្នែក​ចំហៀង​ខាង​កើត​ ស្រាប់តែ​ត្រូវ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​មួយ​គ្រឿង​​បុក​មេ​​​ប្រើស ​​បណ្តាល​ឱ្យបាក់ជើង​មុខ​ខាងឆ្វេង ដោយ​មិន​អាច​ដើរ​​បាន ​​។

ប្រភពឱ្យ​ដឹងថា ក្រោយ​​មក ម្ចាស់​រថយន្ត​បាន​បន្តដំណើរ​ទៅមុខ​​បាត់ បន្សល់​ទុក​តែ​សត្វ​ប្រើស​ដ៏​កម្សត់​នេះ ​ដេក​ក្រោម​ដើម​អាកា​ស្យា​ ក្នុង​បរិវេណ​ស្នាក់​ការ​កែវ​សីមា​ ។ បន្ទាប់ពីទទួលដំណឹង​នេះ គឺមាន​មន្ត្រី​បរិស្ថាន​និង​មន្ត្រី​អភិរក្ស​សត្វព្រៃWCS បាន​ទំនាក់​ទំនង ទៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដើម្បី​ហៅ​ជំនាញ​ពេទ្យសត្វ​មក​ជួយសង្គ្រោះ ហើយ​ជាបឋម​មន្ត្រី​ដែន​ជម្រក​សត្វ​ព្រៃ​​កែវ​សីមា បា​នរក​កន្លែង​ដ៏​សម​គួរ​​សម្រាប់​កូនប្រើស​​ ។

លុះ​​​រហូតមកដល់​​ម៉ោង​៨​យប់ថ្ងៃ​ទី​១២ ​មីនា ​ដដែល ក្រុម​មន្ត្រី​ជំនាញ​ពេទ្យសត្វ​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ បាន​ជួយ​សង្គ្រោះ​មេ​ប្រើសបាន​ធូរស្រាលវិញហើយ ​​។