ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​បុគ្គលិក​អា​ដ​ហុ​ក​៤​រូប

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា បាន​សម្រេច​ប្រកាស​សា​ដីកា​តម្កល់​សាលក្រម​តុលាការក្រុង និង​សាលាឧទ្ធរណ៍​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា បាន​សម្រេច​ប្រកាស​សា​ដីកា​តម្កល់​សាលក្រម​តុលាការក្រុង និង​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល លើ​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​​អា​ដ​ហុ​ក​៤​រូប ដែល​បាន​ប្តឹង​មក​តុលាការ​កំពូល​ករណី​ការ​បន្ត​ឃុំ​រយៈពេល​៦​ខែ​បន្ត​ទៀត​របស់​ចៅក្រម​សាលាដំបូង​រាជ ។ ចំណែក​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មិន​បាន​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​ទេ ។

គួរ​រំលឹក​ថា ក្រុម​ជន​ត្រូវ​ចោទ​ទាំង​៥​នាក់​ត្រូវ​បាន​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​សម្រេច​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ​ដើម្បី​រង់ចាំ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត ។ លោក នី សុខា  ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក លោក យី សុខសាន្ត អនុប្រធាន​សមាគម​អា​ដ​ហុ​ក លោក ណៃ រ៉​ង់​ដា អនុប្រធាន​សមាគម​អា​ដ​ហុ​ក និង លោកស្រី លឹ​ម មុន្នី មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង គុ​ជ គឹ​ម​ឡុ​ង ចោទ​ពី​បទ សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ដោយឡែក​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​មាត្រា ៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ ។  ជាមួយ​គ្នា​នេះ​លោក សឺ​ន សាលី ជា​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ផង​ដែរ ។

តុលាការ​បាន​ចោទប្រកាន់​ជនជាប់ចោទ​បទល្មើស​សូកប៉ាន់​សាក្សី កំណត់​ការ​ផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ពួក​គេ​ទាំងអស់​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា បាន​បញ្ចុះបញ្ចូល ឬ​លួងលោម​កញ្ញា ខុ​ម ចាន់​​តារា​ទី ហៅ​ស្រី​មុំ មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច​ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​របស់​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ៕