ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉ែ​ន វិបុល អញ្ជើញ​ជា​អធិបតី ពិធី​កាត់​ឫស​សីមា​ព្រះ​វិហារ វត្ត​សាមគ្គី​មាន​ជ័យ

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន​វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន​វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ និង​ឆ្លង​សមិទ្ធផល​នា​ន នៅ​វត្ត​សាមគ្គី​មាន​ជ​យ័ ហៅ​វត្ត​សំរោង ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ​។ ពិធី​នេះ​បាន​រៀបចំ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ២០១៧ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្ត មន្ត្រីរាជការ​ប្រជា​ពុទ្ធ​បរិ​ស​ទ័​ជាង​៨០០​នាក់​។

លោក សុទ្ធ គឹ​ម​ច័ន្ទ អភិបាលស្រុក​ស្វាយ​ជ្រំ បាន​មាន​ប្រសាសន៍​ថា វត្ត​សាមគ្គី​មាន​ជ័យ ហៅ​វត្ត​សំរោង ដំបូង​ឡើយ​មាន​ប្រជា​ពុទ្ធ​បិ​ស​ទ័​រស់នៅ​ទី​នេះ​ចំនួន​១០​គ្រួសារ បាន​បរិច្ចាគ ដី​សម្រាប់​បង្កើត​វត្ត​សាមគ្គី​មាន​ជ័យ​នេះ​ឡើង ដោយ​ភូមិ​សំរោង​នេះ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​វត្ត​នានា ចាស់ទុំ​មិន​អាច​ទៅ​សម្មាទានសីល ក៏​សាងសង់​រោង​ឧបោសថ​សម្រាប់​សម្មាទានសីល​នៅ​ថ្ងៃ​ឧបោសថ ម្តង​ៗ​ប៉ុណ្ណោះ​។ លុះដល់​ឆ្នាំ​២០០០ បាន​ផ្តួចផ្តើម​បង្កើត​ជា​វត្ត ដោយ​មានការ​អនុញ្ញាត​ពី​ក្រសួង​ធម្មការ និង​សាសនា ឲ្យ​បង្កើត​ទៅ​ជា​វត្ត​ឈ្មាះ វត្ត​សាមគ្គី​មាន​ជ័យ ដែល​មាន​ផ្ទៃដី​ទំហំ​៧ ,៩២០​ម៉ែត្រការ៉េ ដោយ​ឆ្លងកាត់​ព្រះ​គ្រូ​ចៅអធិការ​ចំនួន​៦​អង្គ​មក​ហើយ​។

១-​ព្រះ​ភិក្ខុ ផាង ច​ន្ថ​ន ២-​ព្រះ​ភិក្ខុ ស៊ា​ង សុខ​ឃឿ​ន ៣-​ព្រះ​ភិក្ខុ ជ័យ សែន ៤-​ព្រះ​ភិក្ខុ ទឹម វាន ៥-​ព្រះ​ភិក្ខុ ងិ​ន តុ​ន ជា​ចៅអធិការ​ស្តីទី ទើប​នៅ​ឆ្នាំ​២០១៣ បាន​តែងតាំង ព្រះ​គ្រូ​ចៅអធិការ​ទី​៦ ពេញ​សិទ្ធិ ព្រះ​ភិក្ខុ​ព្រះ​នាម ព្រាប នៅ ជា​គ្រ​ចៅអធិការ​រហូត​ដល់​បច្ចុប្បន្ន​។ លោក សុទ្ធ គឹ​ម​ច័ន្ទ បន្ត​ទៀត​ថា វត្ត​នេះ​រួម​គ្នា​កសាង​ពី​ព្រះសង្ឃ លោកគ្រូ​អាចារ្យ​គណៈកម្មការ​វត្ត​ប្រជា​ពុទ្ធ​បរិ​ស​ទ័​ចំណុះ​ជើងវត្ត និង​សប្បុរសជន​នានា​មក​ពី​រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ ខេត្តព្រៃវែង ស្វាយ​រៀង ដឹកនាំ​កសាង​ដោយ​លោក​ជំទាវ​បណ្ឌិត ម៉ែ​ន សំ​អន តំណាងរាស្ត្រ ថ្នាក់ដឹកនាំ​ថ្នាក់​ខេត្ត លោក ម៉ែ​ន វិបុល អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត ស្រុក ១-​កសាង​កុដិ​ឈើ​១​ខ្នង  ២-​ឧបដ្ឋានសាលា​ឈើ​ប្រក់​ស័ង្កសី ១០​ម៉ែត្រ គុណ​នឹង ១៦​ម៉ែត្រ ១​ខ្នង ៣-​វេទិកា​កិត្តិយស់​១​ខ្នង ៤-​ជាវដី​ពង្រីក​វត្ត ៥-​ដឹក​ដី​ចាក់​បំពេញ​ទីធ្លា​វត្ត ៦-​ធ្វើ​បន្ទប់ទឹក និង​បង្គន់​អនាម​យ័​២, ៧-​កសាង​ព្រះ​វិហារ​ថ្មី អំពី​បេតុង​ទំហំ​១២​ម៉ែត្រ គុណ​នឹង​១៨​ម៉ែត្រ អស់​ទឹកប្រាក់​សរុប​២១៣,៥៣៥០០​រៀល និង​ប្រាក់​ដុល្លារ​២៦,១៦៥​ដុល្លារ​។

លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​មាន​មតិ​សំណេះសំណាល​ថា ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​ពេញ​បរិបូរណ៍ គឺ​ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វត្ត​អារាម ទាំងនេះ​គឺ​ដោយសារ​កម្លាំង​មហា​សាមគ្គី​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធ​បរិ​ស​ទ័​នៅ​ចំណុះ​ជើងវត្ត និង​សប្បុរសជន​នានា ថ្នាក់ដឹកនាំ​គណៈបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​លោក​ជំទាវ​បណ្ឌិត ម៉ែ​ន សំ​អន បាន​ដឹកនាំ​អភិវឌ្ឍន៍​។ លោក ម៉ែ​ន វិបុល ក៏​បាន​អំពាវនាវ ដល់​ព្រះសង្ឃ ប្រជា​ពុទ្ធ​បរិ​ស​ទ័ ចូលរួម​ជួយ​ផ្សព្វផ្សាយ​ផល​បះ​ពាល់ និង​គ្រោះថ្នាក់​គ្រឿងញៀន ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿងញៀន ហើយ​ឈាន​ដល់​លុប​បំបាត់​គ្រឿងញៀន ដើម្បី​អនាគត​កូនចៅ​យើង ជា​ពិសេស​យុវជន និង​កុមារ​។

លោក ម៉ែ​ន វិបុល បន្ត​ទៀត​ថា គ្រឿងញៀន​គឺ​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​ជួញដូរ​ចែកចាយ នៅ​ក្រុង​បា​វិត ក្រុង​ស្វាយ​រៀង និង​នៅ​តាម​បណ្តា​សាលារៀន រហូត​ដល់​ជនបទ រយៈពេល​ជាង​៣​ខែ ដែល​លោក​ឡើងជា​អភិបាលខេត្ត បាន​បង្ក្រាប​ចាប់​ជនសង្ស័យ​បាន​ជាង​១០០​នាក់ គិត​ត្រឹម​ខែមីនា​២០១៧​នេះ​។ គុក​ស្វាយ​រៀង​ដាក់​ជន​ស​ង្ស​យ័​ជួញដូរ ចែកចាយ​គ្រឿងញៀន និង​បទល្មើស​ព្រហ្មទណ្ឌ ចោរលួច​ចោរប្លន់ ពេញ​ណែន អាគារ​ពន្ធនាគារ​កំណត់​ដាក់​ត្រឹម​៥០​នាក់ គឺ​ដាក់​រហូត​៨០​នាក់​។ ២-​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ឆ្នាំ​២០១៦ ស្លាប់​៥០​នាក់ របួសធ្ងន់​ស្រាល​ជាង​៧០០​នាក់​។ ក្នុង​នោះ​រថយន្ត​ដឹក​កម្មករ​គ្រោះថ្នាក់​៧​លើក រង​របួស​ជាង​៥០០​នាក់ រថយន្តក្រុង​៧​លើក រថយន្ត​កុងតឺន័រ​១២​លើក និង​រថយន្ត​តាក់ស៊ី ម៉ូតូ​នឹង​ម៉ូតូ ស្លាប់​៥០​នាក់ របួសធ្ងន់​ស្រាល​ជាង​២០០​នាក់​។​ដូច្នេះ​សូម​ជួយ​ផ្សព្វផ្សាយ​អប់រំ ច្បាប់​ចរាចរណ៍ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​។

បន្ទាប់​មក​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ​ស្ថាបនា​ជាតិ​ដល់​សប្បុរសជន​២៩​រូប ប្រគេន​ប​ញ្ច័​យក​សាង​វត្ត​សាមគ្គី​មាន​ជ័យ​១៥​លាន​រៀល ប្រគេន​ព្រះសង្ឃ​តាម​រោង​ទិស​៨​ទិស ក្នុង​មួយ​រោង​ទិស​២​សែន​រៀល សីមា​កិល​បច្ច័យ​៤​សែន​រៀល​។ ផ្តល់​អំណោយ​ដល់​លោកគ្រូ​អ្នកគ្រូ​១១​នាក់ ក្រុមប្រឹក្សា​ឃុំ​១៨​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សារុង​១ ប្រាក់​២​ម៉ឺន​រៀល យាយជី​តាជី​៥០​នាក់ ក្នុង​ម្នាក់​ៗ​ក្រណាត់​ស​១​ដុំ ប្រាក់​៥​ពាន់​រៀល ប្រជាពលរដ្ឋ​៧០០​នាក់ ក្នុង​ម្នាក់​ៗ ទទួល​បាន​សារុង​១​។ ពិធី​កាត់​ខ្សែបូ និង​កាត់​ឫស​សីមា​ជា​កិច្ច​បង្ហើយ​បុណ្យ​៕