ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​ជាង​ឱ្យទៅ​ជួសជុល​រថយន្ត ដូច​ហៅ​ឱ្យទៅ​…

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង កាលពី​ថ្ងៃ​ទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៧ ក្រោយ​ពី​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង កាលពី​ថ្ងៃ​ទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៧ ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ យឹ​ម សុ​ផា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ សង្កាត់​ទឹ​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ទាក់ទិន​នឹង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៩ មីនា មាន​ស្ត្រី​ម្នាក់​ជា​ជន​រង​គ្រោះ​ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ បាន​ស្គាល់​លេខ​ទូរស័ព្ទ​ជនសង្ស័យ​ឈ្មោះ យឹ​ម សុ​ផា ជា​ជាង​រថយន្ត ហៅ​ឲ្យ​ទៅ​ជួយ​មើល​រថយន្ត​របស់​នាង​ដែល​ខូច​បញ្ឆេះ​មិន​ឆេះ ។
មន្ត្រី​កងរាជអាវុធហត្ថ​បន្ត​ថា ពេល​ជនសង្ស័យ​ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ​គេ​បាន​បើក​កា​បូល​រថយន្ត​ពិនិត្យ​មើល​ម៉ាស៊ីន និង​មើល​អា​គុយ​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ជឿ​ទុកចិត្ត ពេល​នោះ​ស្ត្រី​ជា​ម្ចាស់​រថយន្ត​ក៏​មិន​បាន​ទៅ​ណា​ឆ្ងាយ​ដែរ នាង​បាន​ដើរ​ចុះ​ដើរ​ឡើង​តាម​មើល​ជាង​កំពុង​ធ្វើ​រថយន្ត (​មើល​ភ្លើង​) ។ ស្រប​ពេល​នោះ​ទូរស័ព្ទ​ជន​រង​គ្រោះ​មាន​គេ​តេ​ចូល នាង​ក៏​បាន​ដើរទៅ​ឈរ​និយាយ​ខាងក្រោយ​រថយន្ត ស្រាប់តែ​ពេល​នោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ចាប់​គ្រៀក​នាង ហើយ​យក​តួ​ឡឺ​វី​ស​ធ្វើ​ជា​អាវុធ​ភ្ជង់​បំពង់ក ប្លន់​យក​ទូរស័ព្ទ​ដៃ​ប្រភេទ​ទំនើប​១​គ្រឿង ហើយ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ក្រោយ​កើតហេតុ​នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ ទើបត្រូវ​បាន​ពាក្យបណ្តឹង​នោះ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

លុះដល់​ថ្ងៃ​ទី​១០ មីនា កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត និង​បានការ​សម្របសម្រួល​ពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ទៅ​ទីនោះ ។ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ហើយ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​តាម​នីតិវិធី ៕