ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​២​នាក់​ខំ​លាក់ខ្លួន​ក្នុង​បន្ទប់​ជួល​ប៉ុណ្ណឹង​ហើយ ក៏​នៅ​តែ​រក​ឃើញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ជា​មុខ​សញ្ញា​យ៉ាង​សកម្ម​នៅ​ក្នុង​មូល​ដ្ឋាន ហើយដោយ​មាន​ការ​ស្រាវជាវ​ពី​សមត្ថ​កិច្ច​ក៏​ឈាន​ទៅ​ឆែក​ឆេរ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​២​នាក់ ត្រូវ​បាន​កម្លាំង នគរបាល​ខណ្ឌឫស្សីកែវ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៧ ដែល​ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៣ ផ្លូវ​លេខ​៩០៧ ក្រុម​៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ដោយ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៥៣​កញ្ចប់​តូច​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន ១-​ឈ្មោះ មាស សុភា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​មុខរបរ​សន្តិសុខ​ដឺ​ប្រេស និង​២-​ឈ្មោះ ឯក សំណាង ភេទ​ស្រី អាយុ​១៧​ឆ្នាំ  មុខ​បរប​មិន​ពិតប្រាកដ ស្នាក់​នៅ​កន្លែង​ឃាត់ខ្លួន​ខាងលើ​។

តាម​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន ។ ដោយ​មានការ​ស្រាវជ្រាវ​ពី​សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឆែកឆេរ​បន្ទប់​ជួល ហើយ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ជាក់ស្តែង ។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ ក៏​មានការ​សម្របសម្រួល​ពី​លោក អ៊ុំ សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។