ណែនាំហើយមិនធ្វើតាមនៅតែដដែល មានអីវេទនាខ្លួនឯង
ខេត្តកំពត ៖ បុរសជាអ្នកបើកបររថយន្តបែនដឹកដីម្នាក់ត្រូវបានសមត្ថកិច្ចចរាចរណ៍សណ្តាប់ធ្នាប់ក្រុងព្រមានឲ្យកើបដីដែលកំពប់នៅលើស្ពាន និងតាមផ្លូវជាតិទាំងព្រឹក ខណៈ
ខេត្តកំពត ៖ បុរសជាអ្នកបើកបររថយន្តបែនដឹកដីម្នាក់ត្រូវបានសមត្ថកិច្ចចរាចរណ៍សណ្តាប់ធ្នាប់ក្រុងព្រមានឲ្យកើបដីដែលកំពប់នៅលើស្ពាន និងតាមផ្លូវជាតិទាំងព្រឹក ខណៈ
ខេត្តកំពត ៖ បុរសជាអ្នកបើកបររថយន្តបែនដឹកដីម្នាក់ត្រូវបានសមត្ថកិច្ចចរាចរណ៍សណ្តាប់ធ្នាប់ក្រុងព្រមានឲ្យកើបដីដែលកំពប់នៅលើស្ពាន និងតាមផ្លូវជាតិទាំងព្រឹក ខណៈអ្នកបើកបររូបនេះបានដឹកដីភ្នំតាមបណ្តោយផ្លូវទឹកឈូ រួចឆ្លងកាត់ស្ពានថ្មព្រែកកំពង់បាយ ដោយពុំបានគ្របតង់តាមការណែនាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងសមត្ថកិច្ចចរាចរណ៍សណ្តាប់ធ្នាប់ក្រុង និងខេត្ត ទើបបណ្តាលឲ្យដីកំពប់រាយប៉ាយនៅលើផ្លូវជាតិ និងស្ពានយ៉ាងដូច្នេះ។
ការកំពប់ដីនៅលើផ្លូវជាតិ និងស្ពានដែលធ្វើឲ្យសមត្ថកិច្ចចរាចរណ៍សណ្តាប់ធ្នាប់ អត់ទ្រាំពុំបានខាងលើ កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ គឺចាប់ពីពាក់កណ្តាលស្ពានថ្មព្រែកកំពង់បាយ ទៅទិសខាងកើតរហូតដល់ខាងជើងអធិការក្រុងកំពត លុះសមត្ថកិច្ចតាមឃាត់ ទើបដល់ចំណុចខាងលើ ទើបឈប់រថយន្តហើយដើរទៅកើបដីដែលកំពប់ខ្លាំងនៅលើស្ពាន។
លោកវរសេនីយ៍ត្រី ឆែម ហាក់ អធិការរងទទួលផែនចរាចរណ៍សណ្តាប់ធ្នាប់ក្រុងបានឲ្យដឹងថា អ្នកបើកបររថយន្តដឹកដីមានឈ្មោះលាង មួន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។ លោកបន្តទៀតថា ដោយសារតែកំពប់ដីខ្លាំងពេក សមត្ថកិច្ចបានព្រមានឲ្យកើបដីដែលកំពប់នៅលើស្ពាន និងតាមផ្លូវជាតិឲ្យអស់ និងបានបាញ់ទឹកលាងឲ្យស្អាត ដើម្បីកុំឲ្យប៉ះពាល់ការហុយនៅពេលរថយន្តគ្រប់ប្រភេទបើកឈាន់ពីលើ ឬពេលមានភ្លៀងកក់ខែ វាអាចដីដែលកំពប់នេះហូររអឹលដល់អ្នកធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទផងដែរ។
ក្រោយពីធ្វើការព្រមានពីសមត្ថកិច្ចសណ្តាប់ធ្នាប់ក្រុងរួចមក ផ្នែកខាងចរាចរណ៍សណ្តាប់ធ្នាប់ក្រុងបានឲ្យអ្នកគ្រប់គ្រងរថយន្ត និងអ្នកបើកបរឲ្យចុះកិច្ចសន្យាថា និងគោរពតាមការណែនាំរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ព្រមទាំងការណែនាំរបស់ចរាចរណ៍សណ្តាប់ធ្នាប់ក្រុងផងដែរ ហើយសមត្ថកិច្ចក៏បានប្រគល់រថយន្តឲ្យទៅអ្នកបើកបរ និងអ្នកគ្រប់គ្រងវិញនៅព្រឹកថ្ងៃដដែលក្រោយពីបានចុះកិច្ចសន្យាជាមួយសមត្ថកិច្ចរួចរាល់៕
ចែករំលែកព័តមាននេះ