ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ម្នាក់​រត់​មក​ប៉ុស្តិ៍​នគរបាល​ដោយសារ​ទ្រាំ​លែង​បាន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ជាង​មួយ​ខែ​ម្នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដាក់​ពាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍ និង​ចាត់ការ​ទៅ​លើ​ប្ដី​នាង ដោយសារ​តែ​ទ្រាំ​លែង​បាន​នឹង

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ជាង​មួយ​ខែ​ម្នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដាក់​ពាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍ និង​ចាត់ការ​ទៅ​លើ​ប្ដី​នាង ដោយ​នាង​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា ប្ដី​របស់​នាង​បាន​ផឹកស៊ី អួទីនួ​គ្មាន​ថ្ងៃ​ស្វាង ហើយ​ពេល​ស្រវឹង​ម្ដង​ៗ​មិនដឹង​ជា​យ៉ាងម៉េច​ទេ តែងតែ​វាយ​ធ្វើបាប​នាង​រហូត ទោះបីជា​ដឹង​ថា នាង​មាន​ផ្ទៃពោះ​ក៏​ដោយ​។ ដោយ​អត់​ទ្រាំង​លែង​បាន ហើយ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន ព្រោះតែ​អំពើ​ហិង្សា​រាល់ថ្ងៃ​បែប​នេះ ទើប​នាង​សម្រេចចិត្តរ​ត់រក​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ និង​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៧ បើ​មិន​ដូច្នេះ​ទេ នាង​ប្រាកដជា​ស្លាប់​មិន​ខាន​ឡើយ​។

ស្ត្រី​ខាងលើ​ឈ្មោះ ភា សា​រឿង អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ស្ពឺ​លិច  ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ នាង​បាន​រង​របួស​ជាំមុខ ពក​ក្បាល និង​ហើម​ម្រាមដៃ ចំណែក​បុរស​ជា​ប្តី​ដែល​បង្ក​ហិង្សា​លើ​ប្រពន្ធ​ខ្លួន​នោះ​ឈ្មោះ​ផា​ន ស​ម្ភ​ស្ស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ជាមួយ​គ្នា​។

ស្ត្រី​រង​គ្រោះ​ខាងលើ បាន​រៀបរាប់​ប្រាប់​នគរបាល​ថា នាង​ឆ្ងល់​ណាស់ នាង​មានចិត្ត​ស្មោះត្រង់​ជាមួយ​ប្ដី  ស្រលាញ់​គោរព​ប្ដី គិត​ពី​ប្ដី​គ្រប់​វិនាទី​មិន​ដែល​វៀចវេ​ឡើយ ប៉ុន្តែ​មិនដឹង​ថា យ៉ាងម៉េច​ទេ ទើប​លោក​ប្ដី​ចេះ​តែ​រករឿង​មិន​ឈប់ ប្ដី​នាង​តែងតែ​ផឹក​ស្ទើរ​រាល់ថ្ងៃ ហើយ​ឲ្យ​តែ​ពេល​ផឹក​ស្រវឹង​ម្ដង​ៗ បាន​វាយ​ធ្វើបាប​នាង ជា​បន្តបន្ទាប់​។

ដោយឡែក​នៅ​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​៩ មីនា បន្ទាប់​ពី​ត្រឡប់​មក​ពី​ផឹកស៊ី​វិញ  លោក​ប្តី​បាន​ប្រើ​ហិង្សា​មក​លើ​រូប​នាង ដោយ​បាន​វាយដំ​នាង​ឥត​មេត្តា  បណ្តាល​ឱ្យ​ពក​ក្បាល និង​ជាំមុខ ជា ពិសេស​ម្រាមដៃ​ខាងឆ្វេង​របស់​នាង​១​មាន​សភាព​ហើម​ជាំ​ថែម​ទៀត​ផង​។ ដោយសារ​លំបាក​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ម្យ៉ាងទៀត​ពេល​នេះ​នាង​មាន​ផ្ទៃពោះ​មួយ​ខែ​ទៅ​ហើយ លោក​ប្ដី​មិន​គិត​ពី​សុវត្ថិភាព​នាង និង​កូន​ទៀត  ហើយដោយ​សារ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន ហើយ​នាង​ក៏​ទ្រាំ​លែង​បាន​ផង​នោះ ទើប​សម្រេចចិត្ត​មក​ប្តឹង​ឲ្យ​នគរបាល​ជួយ​ហៅ​ប្តី​ដើម្បី​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឈប់​ឱ្យ​ប្រព្រឹត​អំពើ​ហិង្សា​មក​លើ​រូប​នាង​តទៅ​ទៀត​។

ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ស្ត្រី​ខាងលើ នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​សន្យា​ថា នឹង​ហៅ​បុរស​ជា​ប្ដី​នោះ​ទៅ​ធ្វើការ​សាកសួរ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​គេ​បញ្ឈប់​ហិង្សា​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​តទៅ​ទៀត​៕