ព្រោះតែចង់ការពារកុំឱ្យចោរលួច បែរជាបង្កការភ្ញាក់ផ្អើលទាំងយប់
ខេត្តកំពង់ស្ពឺ ៖ ម្ចាស់រោងសិប្បកម្មឈើមួយកន្លែងដោយសារចង់ការពារឈើខ្លាចមានចោរចូលលួចបានរងការខូចខាតទាំងស្រុង ដោយសារតែម្ចាស់រោងសិប្បកម្មបាន
ខេត្តកំពង់ស្ពឺ ៖ ម្ចាស់រោងសិប្បកម្មឈើមួយកន្លែងដោយសារចង់ការពារឈើខ្លាចមានចោរចូលលួចបានរងការខូចខាតទាំងស្រុង ដោយសារតែម្ចាស់រោងសិប្បកម្មបាន
ខេត្តកំពង់ស្ពឺ ៖ ម្ចាស់រោងសិប្បកម្មឈើមួយកន្លែងដោយសារចង់ការពារឈើខ្លាចមានចោរលួចបានរងការខូចខាតទាំងស្រុង ដោយសារតែម្ចាស់រោងសិប្បកម្មបានតខ្សែភ្លើងដាក់ជុំវិញការពារក្រែងមានចោរចូលលួចឈើ បណ្តាលឱ្យឆ្លងចរន្តបង្កជាអណ្តាតភ្លើងឆាបឆេះឆ្លងរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់២ខ្នងទៀតផងដែរ។
ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤ទល់មុខផ្សារវត្តចំណា ស្ថិតនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាលក្រុងច្បារមន បានឲ្យដឹងថា ផ្ទះទាំង៣ខ្នង ដែលរងការខូចខាតទាំងស្រុងនោះ ទី១-ឈ្មោះ ជា សុខន អាយុ៥២ឆ្នាំ ផ្ទះទំហំ៨គុណនិង៩ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើប្រក់ស័ង្កសី ជាម្ចាស់រោងសិប្បកម្មឈើ ទី២-ឈ្មោះ អ៊ុង ដានី ភេទស្រី អាយុ៣២ឆ្នាំ ផ្ទះទំហំ៨គុណនិង១៥ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើ ប្រក់ស័ង្កសី និងទី៣-ឈ្មោះ ឃុន ថោង ភេទប្រុស អាយុ៨២ឆ្នាំ ផ្ទះមានទំហំ៧គុណ១០ម៉ែត្រ ធ្វើពីថ្មក្រោមឈើលើ ប្រក់ស័ង្កសី។
ប្រភពដដែលបន្តថា ម្ចាស់ផ្ទះឈ្មោះ ជា សុខន មុខរបរធ្វើសិប្បកម្មកែឆ្នៃឈើធ្វើតុ និងទូនោះ បានរងការឆេះមុនគេ ហើយក៏បានរាលដាលមកដល់ផ្ទះរបស់ប្រជាពលរដ្ឋ២ខ្នងទៀត មានឈ្មោះ អ៊ុង ដានី ភេទស្រី អាយុ៣២ឆ្នាំ និងផ្ទះទី៣មានម្ចាស់ឈ្មោះ ឃុន ថោង ភេទប្រុស អាយុ៨២ឆ្នាំ។
បើតាមប្រភពពីពលរដ្ឋនៅក្បែរផ្ទះកើតហេតុបានខ្សឹបប្រាប់ថា ផ្ទះបើកសិប្បកម្មនោះមិនមានច្បាប់អនុញាតិឡើយ ហើយការប្រកបរបរសិប្បកម្មនេះ គឺម្ចាស់ផ្ទះតែងតែបង់លុយឱ្យជំនាញរាល់ខែ ទើបមិនមានក្រុមជំនាញមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវទេ ទើបកើតហេតុអាក្រក់បែបនេះ។
បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចពីឈ្មោះដានី បានបំភ្លឺថា ការឆេះនេះគឺបណ្តាលមកពីផ្ទះរោងសិប្បកម្មមុនគេដែលជាមូលហេតុ គឺម្ចាស់សិប្បកម្មបានតខ្សែភ្លើងដាក់ជុំវិញកុំឱ្យមានក្រុមចោរលួចយកឈើ តែប្រហែលជាតខុសបច្ចេកទេសក៏ឆ្លងចរន្តឆេះតែម្តង។
ហេតុការណ៍អគ្គិភ័យនេះដែរ ក្រុមពន្លត់អគ្គិភ័យស្នងការនគរបាលខេត្តបានជួយអន្តរាគមន៍ប្រើរថយន្តដឹកទឹកអស់៣៥ ហើយរហូតមកដល់ពេលនេះទើបរលត់។ ចំពោះទំហំនៃការខូចខាតមិនទាន់ដឹងអស់ចំនួនប៉ុន្មាននៅឡើយទេ គ្រាន់តែការស្មានមិនក្រោម២០ម៉ឺនដុល្លារនោះទេ។ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវអំពីការខូចខាតនៅឡើយ៕
ចែករំលែកព័តមាននេះ