ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បៀវត្សរ៍​មន្ត្រី​ចូល​និវត្តន៍​នឹង​ត្រូវ​ដំឡើង​ចាប់ពី​ខែមេសា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដំឡើង​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​ចូល​និវត្តន៍​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០១៧​ខាង​មុខ​នេះ ។

បើ​តាម​មន្ត្រី​ក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដំឡើង​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​ចូល​និវត្តន៍​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០១៧​ខាង​មុខ​នេះ ។

បើ​តាម​មន្ត្រី​ក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ Fresh News​ដឹង​ទៀត​ថា សម្រាប់​មន្ត្រីរាជការ​ចូល​និវត្តន៍ ដែល​មាន​ប្រាក់បៀវត្សរ៍​ទាប​បំផុត ៣៦​ម៉ឺន​រៀល នឹង​ត្រូវ​ដំឡើង ដល់​៤២​ម៉ឺន​រៀល​។ ចំណែកឯ​មន្ត្រីរាជការ​ចូល​និវត្តន៍ ដែល​មាន​ប្រាក់បៀវត្សរ៍​ចាប់ពី​៦០​ម៉ឺន​រៀល ត្រូវ​បន្ថែម​១​ម៉ឺន​រៀល​។

កាលពី​ពេល​ថ្មី​ៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា រាជរដ្ឋាភិបាល​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដល់​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ មន្ត្រី​ចូល​និវត្តន៍​ទាំងអស់​ក្នុង​ម្នាក់​ៗ៥​ម៉ឺន​រៀល សរុប​ទាំងអស់​ប្រមាណ​៧​លាន​ដុល្លារ​៕