ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស ដែលធ្លាប់ដាក់ញត្តិ ​​ជំទាស់ការបង្កើត​ដេប៉ាត់តឺម៉ង់ភាសាវៀតណាម ត្រូវចាប់ឃុំខ្លួនពាក់ព័ន្ធបទ « លួចលក់​អចលនវត្ថុ​របស់អ្នកដទៃ»

3 ឆ្នាំ មុន
  • កណ្តាល

ភ្នំពេញ៖ បុរសឈ្មោះ ធែល ធីលែន ដែលកន្លងមកធ្លាប់ បានដាក់ញត្តិ​ ជំទាស់​នឹងការបង្កើត​ដេប៉ាត់តឺម៉ង់ ភាសាវៀតណាម នៅពេលនេះ ត្រូវចាប់ឃុំ​ខ្លួន…

ភ្នំពេញ៖ បុរសឈ្មោះ ធែល ធីលែន ដែលកន្លងមកធ្លាប់ បានដាក់ញត្តិ​ ជំទាស់​នឹងការបង្កើត​ដេប៉ាត់តឺម៉ង់ ភាសាវៀតណាម នៅពេលនេះ ត្រូវចាប់ឃុំ​ខ្លួន នៅពន្ធនាគារខេត្តកណ្តាល​ហើយ​។ ការចាប់ខ្លួននេះ មិនពាក់ព័ន្ធនឹងករណីដែលបានដាក់ញាត្តិនោះទេ តែពាក់ព័ន្ធករណី «លួចលក់​អចលនវត្ថុ​របស់អ្នកដទៃ»។ នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ចេញដោយចៅក្រមស៊ើបសួរ លោក ប្លុង វិសាល ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។


តាមដីកាដដែល​ តុលាការខេត្តកណ្តាល បានចោទប្រកាន់ និងបង្គាប់ឱ្យឃុំខ្លួន​បុរស​អាយុ ៣២ឆ្នាំនេះ ពីបទ លួចលក់​អចលនវត្ថុ​របស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្ត​នៅភូមិ​ព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៦។ បទល្មើសនេះ មានបញ្ញត្តិ​ឱ្យផ្តន្ទាទោស តាមមាត្រា ២៥៥ នៃច្បាប់ភូមិបាល​។​

មាត្រា ២៥៥ នៃច្បាប់ភូមិបាល កំណត់ថា «ជនណា ដែល​បានលួចលក់ ឬលួចបញ្ចាំអចលនវត្ថុ​ ដែលមិនមែន​ជារបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ខែ ដល់ ៣ឆ្នាំ ដោយមិនគិតដល់​ព្យសនកម្ម​ ដែលបណ្តាលមកពីអំពើរបស់ខ្លួន»។

​ដីកាបង្គាប់​ឱ្យឃុំខ្លួន​ ចេញដោយលោកចៅក្រម ប្លុង វិសាល ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បង្ហាញថា ធែល ធីលែន អាយុ ៣២ឆ្នាំ មានមុខរបរ​មិនពិតប្រាកដ ជាបុរស​ពោះម៉ាយ ដោយលែងលះប្រពន្ធ​ និង​មានកូន ៣នាក់ រស់នៅក្នុងភូមិ​ព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​។

សូមរម្លឹកថា បុរសឈ្មោះ ធែល ធីលែន កន្លងមក ធ្លាប់បានចេញមុខដាក់ញតិ្ត ជំទាស់នឹងការបង្កើត​ដេប៉ាត់តឺម៉ង់ភាសាវៀតណាម នៅកម្ពុជា ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ