ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ថ្មី I-TRIL របស់​ក្រុមហ៊ុន​តូ​យ៉ូ​តា

7 ឆ្នាំ មុន

មើលទៅ​ទ្វីបអឺរ៉ុប​ពិតជា​ទទួល​បាន​បច្ចេកវិទ្យា​រថយន្ត ទំនើប​ៗ​មែន​ក្នុងឆ្នាំនេះ​ដូច​ជា​ទិវា​តាំង​ពិ​រ​ព​ណ៍​រថយន្ត​ទីក្រុង​ហ្សុ​ឺ​ណែវ​នេះ ។
ក្រុមហ៊ុន​តូ​យូ​៉​តា​បាន​ដាក់​បង្ហាញ

មើលទៅ​ទ្វីបអឺរ៉ុប​ពិតជា​ទទួល​បាន​បច្ចេកវិទ្យា​រថយន្ត ទំនើប​ៗ​មែន​ក្នុងឆ្នាំនេះ​ដូច​ជា​ទិវា​តាំង​ពិ​រ​ព​ណ៍​រថយន្ត​ទីក្រុង​ហ្សុ​ឺ​ណែវ​នេះ ។

ក្រុមហ៊ុន​តូ​យ៉ូតា​បាន​ដាក់​បង្ហាញ​រថយន្ត​ថ្មី​ដែល​មានឈ្មោះ​ថា i-TRIL នៅ​ក្នុង​កម្មវិធី​តាំងពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ហ្សុ​ឺ​ណែវ ដោយ​ក្រុមហ៊ុន​ជឿជាក់​ថា​នៅ​ឆ្នាំ​២០៣០ រថយន្ត​របស់​ខ្លួន មួយ​នេះ​នឹង​មាន​វត្តមាន​លើ​ដងផ្លូវ​ជា​មិន​ខាន ។ អ្វី​ដែល​រថយន្ត​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មហាជន​ក៏​ព្រោះ​វា​ជា​រថយន្ត​អគ្គិសនី និង​មាន​សមត្ថភាព​បើកបរ​ដោយ​ខ្លួនឯង​បាន ។

ក្រុមហ៊ុន​តូ​យ៉ូ​តា​បញ្ជាក់​ថា វា​អាច​រត់​បាន​ងាយ​ប្រហែល​១២៤​ម៉ា​យ ឬ​១៩៩​គីឡូម៉ែត្រ ក្នុង​ពេល​សាក​អា​គុយ​ពេញ​ម្តង ។ វា​មាន​ទម្ងន់​ប្រហែល​៦០០​គីឡូក្រាម មាន​ប្រវែង​២៨៣០mm និង​កម្ពស់​ប្រវែង​១៤៦០mm ។

វា​មិនមែន​ជា​រថយន្ត​ដែល​មាន​ល្បឿន​លឿន​នោះ​ទេ ប៉ុន្តែ​អ្នក​ជិះ​នឹង​មាន​អារម្មណ៍​ថា​មាន​ផាសុកភាព និង​សុវត្ថិភាព ។ វា​មាន​រូបរាង​ស្រ​ដៀង​នឹង​រថយន្ត​I-Road របស់​ដែល​ផលិត​នៅ​ឆ្នាំ​២០១៥​ដែរ តែ​i-TRIL មាន​កៅអីអង្គុយ​ចំនួន​បី​កន្លែង ។

ចំណុច​ពិសេស​មួយទៀត​របស់​វា គឺ​កង់​ខាង​មុខ​របស់​i-TRIL អាច​បត់​បាន​រហូត​ដល់​មុំ​២៥​ដឺ​ក្រេ ។ មួយវិញទៀត​វា​ធ្វើ​ឡើង​ពី​សារធាតុ​ដែល​អាច​កែ​ច្នៃ​ឡើង​វិញ ដើម្បី​ការពារ​បរិស្ថាន​ផង​ដែរ ។

ទោះជា​យ៉ាងណា​ក្ដី អ្នក​ដែល​បានឃើញ​នៅ​ក្នុង​ការ​តាំងពិព័រណ៍​ពិតជា​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ហើយ​ក៏​សង្ឃឹម​នឹង​ឃើញ​វា​បើកបរ​លើ​ដងផ្លូវ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ៕