ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់​ទឹកស្ទឹង​សែន សល់​០,៣០​ម៉ែត្រ​ទៀត នឹង​ឡើង​ដល់​ចំណុច​ប្រកាស​អាសន្ន​ហើយ

2 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ដោយ​មានការ​តាមដាន​ពី​ស្ថានភាព​ទឹកជំនន់​ស្ទឹង​សែន តាម​ស្ថានីយ​វាស់កម្ពស់​ទឹកស្ទឹង​សែន ចំនួន ០៣​កន្លែង រយៈពេល​១០​ថ្ងៃ​កន្លង​មក​ចាប់ពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ដល់​ថ្ងៃ​ទី​៤ ខែតុលា…

ខេត្តកំពង់ធំ ៖ ដោយ​មានការ​តាមដាន​ពី​ស្ថានភាព​ទឹកជំនន់​ស្ទឹង​សែន តាម​ស្ថានីយ​វាស់កម្ពស់​ទឹកស្ទឹង​សែន ចំនួន ០៣​កន្លែង រយៈពេល​១០​ថ្ងៃ​កន្លង​មក​ចាប់ពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២២​នេះ ពិនិត្យ​ឃើញ​ថា កម្ពស់​ទឹកស្ទឹង​កើន​ឡើងជា​លំដាប់ មាន​ដូច​ជា ៖ នៅ​ស្ថានីយ​ទំនប់​ទឹក​រក្សា​ទឹក​កើន​កំពស់ ០,៨២​ម នៅ​ស្ថានីយ​ស្រុក​សណ្តាន់ ទឹក​កើនឡើង ០,៦២​ម និង​នៅ​ស្ថានីយ​កំពង់ធំ ទឹក​កើនឡើង ០,៥០​ម ។

បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអោយ​ដឹង​ថា ស្ថានភាព​ទឹកជំនន់​ស្ទឹង​សែន នៅ​តែ​បន្ត​ការ​កើនឡើង​ទៀត​នៅឡើយ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ កម្ពស់​ទឹក​នៅ​ស្ថានីយ​វាស់កម្ពស់​ទឹកស្ទឹង​សែន​កំពង់ធំ ឡើង​ដល់​១៤,០០​ម៉ែត្រ​ហើយ ដែល​ជា​កម្ពស់​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​កម្រិត​ខ្ពស់ និង​យោង​តាម​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​ក្នុង​ក្រុង​ស្ទឹង​សែន (​ទីរួមខេត្ត​កំពង់ធំ​) ឃើញ​ថា ៖ ផ្លូវ​គ្រួ​ស​ក្រហម និង​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ចំនួន នៅ​ឯ​ជាយក្រុង ទឹកជំនន់ បាន​ឡើង​ជន់​លិច​នៅ​លើ​កំណាត់​ផ្លូវ​ខ្លះ​ៗ​ហើយ ហើយ​ទឹក​ក៏​ចាប់ផ្តើម​ហូរ​ចូល​ក្នុង​ក្រុង​ជា​បណ្តើរ​ៗ​ដែរ (​តាម​លូ​-​ស្ពាន​និង​កាត់​ផ្លូវ​) ដែល​ស្ថានភាព បែប​នេះ​នឹង​អាច​ជន់​លិច​ក្រុង​ជា​បណ្តើរ​ៗ ។

ដោយ​ឃើញ​បែប​នេះ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ បាន​ចេញ​លិខិត​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន កម្រិត​ខ្ពស់​នៅ​កម្ពស់​ទឹកស្ទឹង​សែន​កំពង់ធំ ១៤,០០​ម៉ែត្រ​សិន មុន​នឹង​ចេញ​លិខិត​ប្រកាស​អាសន្ន ជា​គ្រា​ចុង​ក្រោយ នៅ​ពេល​ដែល​កំពស់​ទឹក​នៅ​ស្ថានីយ​វាស់កំពស់​ទឹកស្ទឹង​សែន​កំពង់ធំ​ឡើង​ដល់​១៤,៣០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ