ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“​យានយន្ត​គ្រប់​ប្រភេទ មិន​ត្រូវ​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍​ជា​ដាច់ខាត​”

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​០៤ តុលា ២០២២​នេះ បាន​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​បាន​ជ្រាប​ថា នៅ​គ្រប់​ស្ថានភាព​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​០៤ តុលា ២០២២​នេះ បាន​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​បាន​ជ្រាប​ថា នៅ​គ្រប់​ស្ថានភាព​ផ្លូវ ជា​ពិសេស​ផ្លូវ​ល្បឿន​លឿន គឺ​មិន​អនុញ្ញាត​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ បើកបរ​បញ្ច្រាសទិស​ចរាចរណ៍​ឡើយ ។

សូម​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​របារ​ខណ្ឌ​ចែក​ទិស​ចរាចរណ៍ និង​មាន​គន្លង​ច្បាស់លាស់ និង​មិន​អនុញ្ញាត​ឲ្យ​មានការ​ឆ្លងកាត់ និង​បត់​ត្រលប់​ក្រោយ​ឡើយ ។ ក្នុង​ករណី​បត់​ត្រឡប់​ក្រោយ​លើ​ផ្លូវ​ល្បឿន​លឿន ដាច់ខាត​អ្នកបើកបរ ត្រូវ​ប្រើប្រាស់​ច្រកចេញ​-​ចូល តាម​ស្ថានីយ​ទាំង​៨​ទីតាំង ដើម្បី​បត់​ត្រឡប់​ក្រោយ ។

ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្នកបើកបរ​គ្រប់​រូប នឹង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សេចក្ដីណែនាំ ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ ក្នុង​ការ​ធ្វើ​ដំណើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ