ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលនេះកំពុងព័ទ្ធផ្ទះមន្ត្រី​ប៉េអឹម​ម្នាក់ ប្រុងដឹកឈើចេញ២​ឡាន

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​សេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងប៉េអឹម​លើផ្ទៃ​ប្រទេស​ បា​នធ្វើការ​ព័ទ្ធ​​ផ្ទះ​មន្ត្រី​ប៉េ​អឹ​ម​ខេត្ត​លោក​ឆេ​ង ​ឡុ​ង ដោយរ​ក​ឃើញ​ឈើ​​​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​រថយន្ត​​យី​ឌុ​ប​ ដែលពេល​នេះ​កំពុងរង់ចាំ​​សុំ​គោល​ការណ៍​ថ្នាក់លើ​បន្ត​នីតិវិធី​ ដើម្បី​ឆែក​ឆេរ​បន្ត ។

ខេត្ត​កំពង់​ស្ពឺ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំង​ប៉េ​អឹមលើ​ផ្ទៃ​ប្រទេស​ បា​នធ្វើការ​ផ្ទះ​របស់​មន្ត្រី​ប៉េ​អឹ​ម​ខេត្ត​ម្នាក់ ​ដោយ​រ​ក​ឃើញ​ឈ​ប្រណីត​ធ្នង់​ពេញរថយន្ត​យី​ឌុ​បចំនួន​​២​គ្រឿង​ ។ ហើយ​​ពេល​នេះដែរ​ កំពុង​សុំ​គោល​ការ​ថ្នាក់លើ​បន្ត​នីតិវិធី​ឆែកឆេរ​ ​​​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៥ល្ងាច​​ថ្ងៃ​ទី​១១ ​មីនា​ ២០១៧ ។

ប្រភពឱ្យដឹងទៀតថា ផ្ទះ​មន្ត្រី​ប៉េ​អឹ​ម​​ដែល​ជា​ថៅកែ​ឈើ​នេះ ស្ថិត​ក្នុង​ភូ​មិ​៨​ផ្សារ​សាមគ្គី​ សង្កាត់​កណ្តោលដុំ​ ក្រុង​ច្បារមន​ មាន​
ម្ចាស់​ផ្ទះ​ដែល​ស្តុក​ឈើ​ធ្នង់​ប្រុង​ដឹក​ជម្លៀសចេញ​ ត្រូវ​បាន​ស្គាល់​​ឈ្មោះ​ឆេ​ង​ ឡុ​ង​ ជា​នាយ​រង​សេនា​ធិការ​​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ។​

ឈ្មោះ​ឆេ​ង ​ឡុ​ង​នេះ ​ត្រូវ​បាន​មហាជន​ក្នុង​ខេត្ត​ដឹង​ថា​ ជា​ថៅកែ​ឈើ​ដ៏​ធំ​ប្រចាំ​ខេត្តកំពង់ស្ពឺ​ ដែល​អស់លោក​ជំនាញ ​និង​មន្ត្រី​ពាក់
​ព័ន្ធ មិន​ដែល​បង្ក្រាប​បាន​ម្តងណា​ឡើយ​ ទើបតែ​ពេល​នេះ​ ខាង​ផ្ទៃ​ប្រទេស​ចុះ​មក​ចាប់​ទើប​នាំ​គ្នា​ស្ទុះស្ទា​ចូលរួម​។

នៅ​មិន​ទាន់​ដឹង​ចំនួន​ឈើ​ប៉ុន្មាន​នោះ​ទេ ​ព្រោះ​ប្រតិបត្តិការ​ទើប​ចាប់ផ្តើម​ ។​ ដោយ​ជំហានដំបូង ​សមត្ថ​កិ​ច្ច​ចាប់​បាន​​ឈើ​ធ្នង់​២​​យី​​ឌុ​ប​ហើយ ។