ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិចទូកស្លា.ប់ម្នាក់ ខណៈ ៥នាក់ទៀត រួចផុតជីវិត

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្មេងស្រីក្រមុំម្នាក់ បានលង់ទឹកស្លា.ប់ បន្ទាប់ពីលិចទូក ដែលជិះលេង មានគ្នា ៦នាក់ ជាមួយមិត្តភ័ក្រ។ ករណីខាងលើ បានកើតឡើង…

បន្ទាយមានជ័យ៖ ក្មេងស្រីក្រមុំម្នាក់ បានលង់ទឹកស្លា.ប់ បន្ទាប់ពីលិចទូក ដែលជិះលេង មានគ្នា ៦នាក់ ជាមួយមិត្តភ័ក្រ។ ករណីខាងលើ បានកើតឡើង នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ​ក្រុងប៉ោយប៉ែត កាលពីម៉ោងជាង ៣រសៀល ថ្ងៃទី៤តុលា ឆ្នាំ២០២២។

នាងរងគ្រោះ ឈ្មោះ ស្រី ថេង អាយុ ១៨ឆ្នាំ មានទីលំនៅភូមិទំនប់ក៥ ក្នុង​សង្កាត់ប៉ោយប៉ែត។សាកសួរតាមទូរស័ព្ទ លោក ជាតិ សម្បត្តិ មេភូមិក្បាលកោះ បានប្រាប់​ថា ករណីលិចទូកនេះ​ មានគ្នា ៦នាក់ (ប្រុស ៣ ស្រី៣ ) ដោយក្នុងចំណោមមនុស្ស ស្ថិតក្នុងហេតុការណ៍ អ្នករងគ្រោះ៣នាក់ ចេះហែលទឹក។ ដោយឡែក មនុស្ស ៣នាក់ទៀត មិនចេះហែលទឹក ប៉ុន្តែអ្នកស្រុកជួយសង្រ្គោះទាន់ពេល បាន ២នាក់ ឯម្នាក់ទៀត ហួសពេល ព្រោះទម្រាំ​រាវរកឃើញ។

លោកមេភូមិបន្តថា ក្មេងស្រីរងគ្រោះ ជាអ្នកភូមិទំនប់ ក៥ ដំបូងមកលេងមិត្តភ័ក្រ ហើយនាំគ្នាជិះទូកលេង ក្នុងភូមិកើតហេតុ ដែល​មានទឹកជំនន់ បង្កដោយ​ទឹកភ្លៀង និងទឹកហក់ឡើងពីអូរព្រំដែន ក៏ជួបគ្រោះអកុសលតែម្តង។ ស.ពក្មេងរងគ្រោះ ត្រូវគេយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី​នៅវត្តបាលិលេយ្យ ក្នុងសង្កាត់ប៉ោយប៉ែត។

គួរបញ្ជាក់ថា ចាប់តាំពីរដូវភ្លៀងធ្លាក់និងមានជំនន់ទឹកភ្លៀង និងទឹកហក់ឡើងពីអូរព្រំដែន​រយៈពេល​ជាង ២ខែចុងក្រោយនេះ មនុស្ស ៣នាក់ បានស្លា.ប់ដោយសារករណីលង់ទឹក នៅក្នុង​សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត គឺក្មេងស្រីអាយុជិត ៤ឆ្នាំម្នាក់ នៅភូមិសាមគ្គីមានជ័យ ក្មេងប្រុស ៤ឆ្នាំម្នាក់ នៅភូមិប៉ោយប៉ែត និងនាងរងគ្រោះខាងលើតែម្តង៕ ម៉ុត សារុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ