ជញ្ជីងនយោបាយ
មើលឃើញ…ដឹងឮអស់ហើយ…នយោបាយនៅកម្ពុជា រវាងមហាអំណាចធំៗ…អាមេរិកនិងចិន…ប្រសិនបើដាក់លើជញ្ជីនថ្លឹង គឺចិនធ្ងន់ជាង…ធ្ងន់ចង់បះដងឡើងលើ…
មើលឃើញ…ដឹងឮអស់ហើយ…នយោបាយនៅកម្ពុជា រវាងមហាអំណាចធំៗ…អាមេរិកនិងចិន…ប្រសិនបើដាក់លើជញ្ជីនថ្លឹង គឺចិនធ្ងន់ជាង…ធ្ងន់ចង់បះដងឡើងលើ…
មើលឃើញ…ដឹងឮអស់ហើយ…នយោបាយនៅកម្ពុជា រវាងមហាអំណាចធំៗ…អាមេរិកនិងចិន…ប្រសិនបើដាក់លើជញ្ជីនថ្លឹង គឺចិនធ្ងន់ជាង…ធ្ងន់ចង់បះដងឡើងលើ… ។
ចិនធ្វើនយោបាយ មិនចងដៃ ចងជើង…មិនដាក់លក្ខខណ្ឌទេ…ចំណែកអាមេរិកមានចំណង…មានលក្ខខណ្ឌ…។
សម័យសង្គមរាស្ត្រនិយម…ពិតមែននយោបាយអព្យាក្រឹត…ប៉ុន្តែជញ្ជីងចិនធ្ងន់ជាង អាមេរិក…ធ្ងន់ជាងរហូតដកអាមេរិកគ្រវែងចោលក៏មានដែរ… ។
សម័យសេនាប្រមុខ លន់ នល់ បង្កើតសាធារណរដ្ឋខ្មែរ…ជញ្ជីងអាមេរិកធ្ងន់ជំនួសឱ្យទម្ងន់របស់ចិន…អាមេរិកគ្របដណ្តប់នយោបាយនៅកម្ពុជាប្រមាណ៥ឆ្នាំ…ដឹងថាចាញ់កុំមុយនីស្តចិន…បានវេចបង្វេចរត់ចោលសាធារណរដ្ឋ អត់ងាកក្រោយសោះ ។ អាមេរិកទុកឱ្យកុំមុយនីស្តកាប់សម្លាប់កូនជឹងរណបតាមចិត្ត…រួចប្រកាសថា អាហ្នឹងហើយ ឯងស្រឡាញ់កុំមុយនីស្ត…។ នោះហើយដែល លន់ នល់ សិរិមតៈ ប្រកាសថា…មកពីជឿអាមេរិកពេក…មួយជីវិតមកចាញ់បោក…ជឿអាមេរិក…។
មកដល់សម័យរដ្ឋកម្ពុជា…ជញ្ជីងនយោបាយសម្រាប់អាមេរិកនៅតែស្រាលបះដងដដែល…មូលហេតុ គឺលក្ខខណ្ឌដែលត្រូវបានដឹងឮហើយ…ជានយោបាយមានចំណង…ជំនួយមានចំណង…។
មកដល់សម័យរាជាណាចក្រទី២… ជញ្ជីងនយោបាយ…សម្រាប់អាមេរិកនៅតែស្រាលបះដងដដែល…ព្រោះនយោបាយអាមេរិកមានចំណង…កម្ពុជាមានគោលនយោបាយអព្យាក្រឹតដដែល…សម្រាប់មិត្តភាពជាមួយចិននៅតែធ្ងន់ដដែល…មានសេចក្តីសុខរួមគ្នា…គ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង… ជាពិសេសមិនប៉ះពាល់អធិបតេយ្យភាពរវាងរដ្ឋនិងរដ្ឋ…ពិសេសមិនមើលងាយ មើលថោកមេដឹកនាំប្រទេសដែលមានអធិបតេយ្យភាព…។
ចុះកម្ពុជាជាមួយអាមេរិកវិញយ៉ាងម៉េចដែរ ? ជញ្ជីងនយោបាយ…ជញ្ជីងស្នេហ៍នៅតែស្រាល ៕
អាឡេវ
ចែករំលែកព័តមាននេះ