ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា សំដែង​ការព្រួយបារម្ភ ចំពោះការបា.ញ់​សាកល្បង​កាំជ្រួចមីស៊ីលផ្លោងរបស់​កូរ៉េខាងជើង

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួង​ការ​បរទេស​កម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តី​ថ្លែងការណ៍ខ្លីមួយ ដោយកម្ពុជា បានសំដែង​ការ​ព្រួយបារម្ភចំពោះការបាញ់សាកល្បង​កាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បញ្ជាក់ថា…

ភ្នំពេញ៖ ក្រសួង​ការ​បរទេស​កម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តី​ថ្លែងការណ៍ខ្លីមួយ ដោយកម្ពុជា បានសំដែង​ការ​ព្រួយបារម្ភចំពោះការបាញ់សាកល្បង​កាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បញ្ជាក់ថា «កម្ពុជា​សូមសម្តែងការព្រួយបារម្ភ​ចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដែលជាការរំលោភមួយទៀត លើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដែលអាចបង្កអោយ​មាន​ភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។

ក្រសួងការបរទេសកម្ពុជា ក៏បានអំពាវនាវដល់សាធារណរដ្ឋប្រជា​មានិតប្រជាធិបតេយ្យកូរ៉េ  ឬកូរ៉េខាងជើង អនុវត្តឱ្យបានពេញលេញនូវរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ រក្សាភាពអត់ធ្មត់ និងបង្កើតបរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចា ៦ភាគីឡើងវិញ ដែលអាចនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ ដែលពេញលេញ អាចផ្ទៀងផ្ទាត់បាន មិនអាចវិលត្រឡប់ថយក្រោយ និងដោយសន្តិវិធី»​។

សូមបញ្ជាក់​ថា នៅថ្ងៃអង្គារ ទី៤ ខែកញ្ញានេះ កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ហោះ​រំលង​ប្រទេសជប៉ុន ទៅធ្លាក់​នៅក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ប៉ុន្តែកាំជ្រួច​មីស៊ីលនោះ មិនទាន់​មាន​របាយការណ៍​ពី​គ្រោះថ្នាក់​ដល់មនុស្សនៅឡើយទេ​។ កូរ៉េខាងជើង បាញ់សាកល្បង​មីស៊ីល​ផ្លោងនេះ ត្រូវបាន​បញ្ជាក់ដោយជប៉ុន និងកូរ៉េខាងត្បូង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ