ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច ស្រុកស្វាយជ្រំ បើកប្រតិបត្តិការ​បង្ក្រាប​ទូកនេសាទវៀតណាម លួចឆ្លងដែន ចូលមក​ឆក់ត្រី​ខុសច្បាប់ នៅបឹងបាយ៉ាប

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង៖​ សមត្ថកិច្ចបាន​ចាត់វិធានការបង្ក្រាបភ្លាមៗ ក្រោយមានព័ត៌មានផ្សព្វផ្សាយករណី មានទូកនេសាទរបស់​ជនជាតិវៀតណាម ឆ្លងដែនចូលមកឆក់ត្រី នៅក្នុងបឹងបាយ៉ាប ស្ថិតក្នុង​ភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។ សមត្ថកិច្ចបានឲ្យដឹងថា…

ខេត្តស្វាយរៀង៖​ សមត្ថកិច្ចបាន​ចាត់វិធានការបង្ក្រាបភ្លាមៗ ក្រោយមានព័ត៌មានផ្សព្វផ្សាយករណី មានទូកនេសាទរបស់​ជនជាតិវៀតណាម ឆ្លងដែនចូលមកឆក់ត្រី នៅក្នុងបឹងបាយ៉ាប ស្ថិតក្នុង​ភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានបទបញ្ជាពី​អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ, លោក ហែម សារិទ្ធ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាល​ស្រុក​ស្វាយជ្រំ បានដឹកនាំកម្លាំងចម្រុះ ចុះល្បាតចល័ត និងត្រួតពិនិត្យដល់ទីតាំងព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់ ស្រុកកំពង់រោទិ៍ និងព្រំប្រទល់ព្រំដែនជាប់ប្រទេសវៀតណាម ក៏ប្រទះឃើញទូកនេសាទ​ជនជាតិវៀតណាមមួយគ្រឿង លួចឆ្លងដែន ចូលមកឆក់ត្រីនៅព្រែកនៀល។ ក្រុមការងារ​បានស្ទាក់ចាប់ឃាត់ទូកនេសាទវៀតណាម បាន ០១គ្រឿង និងសម្ភារៈនេសាទ​ខុសច្បាប់​មួយចំនួន។

លោក ហែម សារិទ្ធ បានថ្លែងថា រដ្ឋបាលស្រុក បានរៀបចំកម្លាំងល្បាត ដើម្បីឃ្លាំមើលជាប្រចាំ​នៅទីតាំង ដែលជនជាតិវៀតណាម ឆ្លងដែនមកឆក់ត្រីខុសច្បាប់លើព្រំដែនទឹកកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានជួបទំនាក់ទំនងជាមួយភាគីយោធាព្រំដែនវៀតណាម ដើម្បីពិភាក្សាគ្នា រកដំណោះស្រាយ ជុំវិញករណីខាងលើ និងបានសំណូមពរដល់ភាគីខាងវៀតណាម មិនត្រូវអនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់ខ្លួន ឆ្លងដែនចូល​មកនេសាទត្រីខុសច្បាប់ នៅទឹកដីឃុំបាសាក់ បន្តទៀតនោះឡើយ។

លោកអភិបាលស្រុក បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដី លោកសូមអរគុណប្រជាពលរដ្ឋ និងអ្នកសាព័ត៌មានទាំងអស់ ដែលតែងតែផ្តល់ដំណឹងពីបញ្ហានានាក្នុងមូលដ្ឋាន ដើម្បីរដ្ឋបាលខេត្ត រដ្ឋបាលស្រុកចាត់វិធានការដោះស្រាយ ទាន់ពេលវេលា ហើយជុំវិញករណីខាងលើ ជាលទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបបាន ១លើក ដកហូតសម្ភារបានទូកជ័រ ១គ្រឿង និងឧបករណ៍ឆក់ត្រីចំនួន ១គ្រឿង។ ​វត្ថុតាង ត្រូវបាន​រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ឃុំបាសាក់ ដើម្បីដោះស្រាយតាមនីតិវិធី៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ