ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-គុយបា ​ចុះកិច្ចព្រមព្រៀង ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ក្នុងវិស័យកីឡា អប់រំ និងវប្បធម៌

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែតុលានេះ នាយករដ្ឋមន្ត្រីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុសបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល…

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែតុលានេះ នាយករដ្ឋមន្ត្រីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុសបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៤-៦ ខែតុលា​ ឆ្នាំ២០២២។ នៅពេលមកដល់​កម្ពុជាភ្លាម លោកនាយករដ្ឋមន្ត្រីគុយបា បានទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​​ នៅវិមានឯករាជ្យ និងនៅមណ្ឌប​ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។

 បន្ទាប់មក លោកនាយករដ្ឋមន្ត្រីគុយបា បានអញ្ជើញ​ជួបពិភាក្សាការងារ​ជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព មុននឹង​សម្តេចតេជោ និងលោកនាយករដ្ឋមន្ត្រីគុយបា ធ្វើ​ជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារ ចំនួន ២ ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី​បន្ថែមទៀត​រវាង​កម្ពុជា-គុយបា ក្នុងវិស័យកីឡា អប់រំ និងវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។

ក្រសួងការបរទេស បានប្រកាស​ថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃនេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា នៅព្រះបរមរាជវាំង ចូលជួបសម្តែងការគួរសមជាមួយ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។

ជាមួយនេះ លោក​នាយករដ្ឋមន្រ្តីគុយបា ​ជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន  និងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ក្នុងវិស័យកីឡា អប់រំ និងវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។

បន្ថែមលើសពីនេះ ក្រសួងការបរទេស បានប្រកាសថា លោក​ ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌប​ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេស បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងយូរអង្វែង និងប្រកបដោយមិត្តភាពរវាងកម្ពុជា និងគុយបា ក៏ដូចជានឹងគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ កាន់តែប្រសើរ សម្រាប់ប្រទេស និងប្រជា​ជនទាំងពីរ។

សូមរម្លឹកថា កាលពីថ្ងៃទី២៣-២៦ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ច​នៅប្រទេសគុយបា ដែលស្ថិតនៅជាប់​អាមេរិក ខណ្ឌចែកដោយមហាសមុទ្រ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅគុយបា គឺធ្វើឡើង​បន្ទាប់ពី​សម្តេចតេជោ បានបំពេញបេសកកម្ម​​នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២។ ចេញពីគុយបា សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើ​ញទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួម​បុណ្យសពថ្នាក់ជាតិជូន​លោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នាថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២២៕​ ( រូបភាពពីទ.ទ.ក)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ