ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​ក្រីក្រ​ជំពាក់​គេ​ច្រើន ហូប​ត្រី​ឆ្លូញ​​ប្រឡាក់ជាមួយថ្នាំ​បំពុល​កុក ​សម្លាប់​ខ្លួន

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ ហើយ​ជំពាក់​បំណុល​គេ​ច្រើន​ថែម​ទៀត​នោះ បាន​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ដោយ​បាន​យក​ថ្នាំ​បំពុល

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ ហើយ​ជំពាក់​បំណុល​គេ​ច្រើន​ថែម​ទៀត​នោះ បាន​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ដោយ​បាន​យក​ថ្នាំ​បំពុល​កុក​ទៅ​ប្រឡាក់​ជាមួយ​ត្រី​ឆ្លូញមក​ហូប​ជាមួយ​បបរ​បណ្ដាល​ឲ្យ​ពុល​បែកពពុះមាត់​ប្រកាច់​ស្លាប់​ដូច​បំណង ក្រោយ​ពេល​ប្ដី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៧ ដែល​ករណី​នេះ​កើតឡើង​នៅ​ភូមិ​ចំការ​ជោរ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ស្ត្រី​សម្លាប់​ខ្លួន​នោះ ឈ្មោះ​យស់ ស្តើង អាយុ​៣៩​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​២​ទៅ​៣​ថ្ងៃ ស្ត្រី​រង​គ្រោះ​បាន​និយាយ​ប្រាប់​ប្ដី​ថា នាង​ពិបាកចិត្ត​ខ្លាំង​ណាស់ ព្រោះ​ខ្លួន​ក្រីក្រ​ហើយ​ជំពាក់​លុយ​គេ​ច្រើន​ពេក និង​មិនដឹង​ថា​បាន​លុយ​ពី​ណា​ដើម្បី​សង​គេ​ទេ ប៉ុន្តែ​បុរស​ជា​ប្ដី​មិន​បានដឹង​ថា ប្រពន្ធ​គាត់​ជំពាក់​លុយ​គេ​ប៉ុន្មាន​នោះ​ឡើយ ។

លុះដល់​ថ្ងៃ​ទី​៩ មីនា ដែល​ជា​ថ្ងៃ​កើតហេតុ​នាង​ក៏​បាន​ត្អូញត្អែរ​ពី​រឿង​នោះ​ម្ដងទៀត​នៅ​នឹង​មុខ​ប្ដី ប៉ុន្តែ​ប្ដី​មិន​បាន​ចាប់​អរ​ម្ម​ណ៍​ថា​នាង​ចង់​សម្លាប់​ខ្លួន​នោះ​ឡើយ​ក៏​បាន​និយាយ​លួងលោម​ប្រពន្ធ​ឈប់​ឲ្យ​ពិបាកចិត្ត​ទៅ ។ រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះ ស្ត្រី​ខាងលើ​បាន​ដួស​បបរ​ហូប​ដោយ​បាន​យក​ថ្នាំ​បំពុល​កុក​ប្រឡាក់​ជាមួយ​ត្រី​ឆ្លូញ​រួច​ហូប​ជាមួយ​បបរ ខណៈនោះ​បុរស​ជា​ប្ដី​បានឃើញ​ប្រពន្ធ​គាត់​ដួស​បបរ​ហូប​ក៏​បាន​ដើរទៅ​មើលឃើញ​ចាន​ប្រឡាក់​ម្សៅ​ពណ៌​ខ្មៅ​មានការ​សង្ស័យ​ដែរ ប៉ុន្តែ​មិនដឹង​ថា​ជា​ថ្នាំ​បំពុល​កុក​នោះ​ឡើយ​។ ពេល​នោះ​ដោយ​មានការ​ងឿងឆ្ងល់ បុរស​ជា​ប្ដី​បាន​សួរ​ទៅ​ប្រពន្ធ​ថា «​តើ​ស្អី​គេ​ហ្នឹង​ខ្មៅ​ៗ​អ​ញ្ចឹ​ង0x017d7​» ភ្លាម​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ឆ្លើយ​ថា «​ល្ង​ប្រឡាក់​ជាមួយ​ត្រី​ឆ្លូញ​» ។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​សួរ​រួច​បុរស​ជា​ប្ដី​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់ លុះ​មួយសន្ទុះ​ក្រោយមក​ទៅ​មើល​ម្ដងទៀត ឃើញ​សម្បក​ថ្នាំ​បំពុល​កុក ទើប​ដឹង​ថា​ចាន​ដែល​ប្រឡាក់​ម្សៅ​ពណ៌​ខ្មៅ​នោះ មិនមែន​ជា​ល្ង​ឡើយ​គឺ​ប្រពន្ធ​យក​ថ្នាំ​បំពុល​កុក​ប្រឡាក់​ជាមួយ​ត្រី​ឆ្លូញ​មក​ហូប រីឯ​ប្រពន្ធ​ប្រកាច់​បែកពពុះមាត់​បាត់​ទៅ​ហើយ ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នក​ភូមិ និង​បាន​នាំ​គ្នា​យក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល​ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ភ្លាម​ៗ ប៉ុន្តែ​ដោយសារ​នាង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នោះ ។

ជុំវិញ​ការ​សម្លាប់​ខ្លួន​នេះ​បើ​តាម​នគរបាល​ដែល​ចុះ​ពិនិត្យ​បាន​បញ្ជាក់​ថា ក្រុម​ជំនាញ​មាន​កម្លាំង​នគរបាល​បច្ចេកទេស​ស្រុក​អង្គស្នួល កម្លាំង​នគរបាល​ប៉ុស្ដិ៍ និង​គ្រូពេទ្យ រួម​ជាមួយ​អាជ្ញាធរ​សង្កាត់ បាន​ពិនិត្យ​ឃើញ​ថា ស្ត្រី​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ថ្នាំ​បំពុល​កុក​ប្រាកដ​មែន ៕