កូនប្រុសលោកគង់គាំ និងអ្នកជំនិត ២នាក់ទៀត ត្រូវបានបញ្ចប់មុខតំណែងពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
- ភ្នំពេញ
ភ្នំពេញ៖ កូនប្រុសពៅរបស់លោក គង់ គាំ គឺលោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ រួមទាំងអ្នកជំនិត ២នាក់ទៀត…
ភ្នំពេញ៖ កូនប្រុសពៅរបស់លោក គង់ គាំ គឺលោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ រួមទាំងអ្នកជំនិត ២នាក់ទៀត…
ភ្នំពេញ៖ កូនប្រុសពៅរបស់លោក គង់ គាំ គឺលោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ រួមទាំងអ្នកជំនិត ២នាក់ទៀត ត្រូវបានបញ្ចប់មុខតំណែងពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ហើយ។ ការសម្រេចបញ្ចប់មុខតំណែងនេះ ត្រូវបានធ្វើឡើង តាមរយៈព្រះរាជសាររបស់ព្រះមហាក្សត្រ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ គឺតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណបក្សឆន្ទៈខ្មែរ បានសម្រេចមិនឈរឈ្មោះ ចូលរួមការបោះឆ្នោត នៅឆ្នាំ២០២៣ ហើយបានប្រកាសរួបរួមជាមួយគណបក្សភ្លើងទៀន។
សូមរម្លឹកថា លោក គង់ ម៉ូនីកា កូនប្រុសពៅរបស់លោក គង់ គាំ បានបង្កើតគណបក្សឆន្ទៈខ្មែរ នៅក្រោយតុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រោយមក លោក គង់ គាំ និងកូនប្រុសម្នាក់ទៀត គឺលោក គង់ បូរ៉ា បានចូលរួមជាមួយលោក គង់ ម៉ូនីកា ក្នុងគណបក្សឆន្ទៈខ្មែរ ក្រោយពីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ជាមួយនឹងគណបក្សនយោបាយ ១៩ផ្សេងទៀត។ ប៉ុន្តែលទ្ធផល មានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ បានជាប់ឆ្នោត ទទួលបានអាសនៈរដ្ឋសភា ទាំង ១២៥អាសនៈ។
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ តែងតាំងសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមកពីគណបក្សនយោបាយ ចំនួន ១៦គណបក្ស ខណៈដែលគណបក្ស ៤ផ្សេងទៀត ដែលចូលរួមការបោះឆ្នោត ឆ្នាំ២០១៨ បានសម្រេចមិនចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឡើយ។
រាជរដ្ឋាភិបាល បានសម្រេចផ្តល់តួនាទីដល់តំណាងគណបក្សនយោបាយនិមួយៗ ដែលចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចំនួន ២រូប គឺមានប្រធានគណបក្សនីមួយៗ ជាប្រធានប្រតិភូ មានឋានៈស្មើទេសរដ្ឋមន្ត្រី ហើយអនុប្រធានគណបក្ស ជាអនុប្រធានប្រតិភូ មានឋានៈស្មើរដ្ឋមន្ត្រី។ ពួកគេ ទទួលបានប្រាក់ខែពីរដ្ឋាភិបាល ដូចចែងក្នុងច្បាប់។ ចំពោះប្រធានប្រតិភូ មិនត្រឹមតែមានឋានៈស្មើទេសរដ្ឋមន្ត្រីទេ តែថែមទាំងក្លាយជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលថែមទៀតផង៕
ចែករំលែកព័តមាននេះ