ស.ស.យ.ក រៀបចំកម្មវិធី «សមាធិរម្លឹកដួងព្រះវិញ្ញាណក្ខន្ធ» នៅថ្ងៃទី១៥ ខែតុលា
- ភ្នំពេញ
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រកាសថា ស.ស.យ.ក. នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២…
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រកាសថា ស.ស.យ.ក. នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២…
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រកាសថា ស.ស.យ.ក. នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខព្រះបរមរាជវាំង ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៥រសៀល នៅសួនច្បារខាងមុខព្រះបរមរាជវាំង។
សេចក្តីប្រកាស លើកឡើងថា កម្មវិធី «សមាធិរម្លឹកដួងព្រះវិញ្ញាណក្ខន្ធ» ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖ ១-ចូលរួមរម្លឹកគម្រប់ខួប ១០ព្រះវស្សានៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ប្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ២-បង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្តាំដ៏ថ្លៃថ្លា និងពោលពេញដោយអត្ថន័យទូន្មាន ដែលបានឆ្លាក់លើផ្ទាំងសិលា ដែលជាព្រះរាជឱង្ការរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានឆ្លាក់លើផ្ទាំងសិលានៅសួនច្បារ ព្រះរាជបណ្តាំ និង៣-រម្លឹកពីគំរូវីរភាព និងការសម្តែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីនឹករលឹកសោកស្តាយរកអ្វីប្រៀបផ្ទឹមពុំបាន ជាមួយនឹងសេចក្តីអំណរព្រះរាជគុណជាអនេកអន័គ្ឃគ្មានថ្ងៃបំភ្លេចបាន។
សេចក្តីប្រកាស បន្ថែមថា កម្មវិធីសមាធិរម្លឹកដួងព្រះវិញ្ញាណក្ខន្ធ ជាកម្មវិធី ដែលមានព្រះសង្ឃ និងពុទ្ធបរិស័ទ និមន្ត និងអញ្ជើញចូលរួមពីគ្រប់ទិសទី ដើម្បីថ្វាយគ្រឿងសក្ការៈ និងធ្វើសមាធិសូត្រសត្តប្បករុណាភិធម្មបង្សុកូលឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គ បានយាងគង់ប្រថាប់ សោយសុខ ក្នុងព្រះបរមសុគតិភពនាឋានព្រះបរមសុខដ៏ខ្ពង់ខ្ពស់៕
ចែករំលែកព័តមាននេះ