រុស្ស៊ីពិន័យ TikTok ជាង៥ម៉ឺនដុល្លារ ក្រោយបដិសេធលុបខ្លឹមសារសំខាន់មួយ
រុស្ស៊ី ៖ តុលាការរុស្ស៊ីនៅថ្ងៃអង្គារ ទី ៤ តុលា នេះ បានផាកពិន័យក្រុមហ៊ុន Tiktok នូវទឹកប្រាក់ចំនួន
រុស្ស៊ី ៖ តុលាការរុស្ស៊ីនៅថ្ងៃអង្គារ ទី ៤ តុលា នេះ បានផាកពិន័យក្រុមហ៊ុន Tiktok នូវទឹកប្រាក់ចំនួន
រុស្ស៊ី ៖ តុលាការរុស្ស៊ីនៅថ្ងៃអង្គារ ទី ៤ តុលា នេះ បានផាកពិន័យក្រុមហ៊ុន Tiktok នូវទឹកប្រាក់ចំនួន ៥១.០០០ដុល្លារ ដោយសារតែបណ្តាញសង្គមដ៏ល្បីនេះបដិសេធលុបខ្លឹមសារដែលអាជ្ញាធររុស្ស៊ីនិយាយថា រំលោ.ភច្បាប់ប្រឆាំងនឹងការឃោសនាការស្រឡាញ់ភេទដូចគ្នា (LGBT)។
ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា ករណីប្រឆាំងនឹង TikTok គឺផ្អែកលើការចោទប្រកាន់ថា ក្រុមហ៊ុនកំពុងផ្សព្វផ្សាយតម្លៃដែលមិនមែនជាប្រពៃណី ការស្រឡាញ់ភេទដូចគ្នា ស្ត្រីនិយម និងការបង្ខូចទ្រង់ទ្រាយនៃតម្លៃផ្លូវភេទប្រពៃណីនៅលើវេទិការរបស់ខ្លួន។
រុស្ស៊ីកំពុងពិចារណាពង្រីកច្បាប់ឃោសនាការស្រឡាញ់ភេទដូចគ្នាដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៣ ដែលច្បាប់នេះហាមប្រាមបុគ្គល ឬអង្គភាពណាមួយមិនឱ្យផ្សព្វផ្សាយការស្រឡាញ់ភេទដូចគ្នាដល់កុមារ។
សមាជិកសភារុស្ស៊ី បានលើកឡើងថា ច្បាប់នោះគួរតែត្រូវបានពង្រីករួមមានការមិនឱ្យផ្សព្វផ្សាការស្រឡាញ់ភេទដូចគ្នាដល់មនុស្សពេញវ័យ ព្រមទាំងការបង្កើនប្រាក់ផាកពិន័យសម្រាប់ការបង្ហាញអនីតិជនចំពោះការឃោសនាការស្រឡញ់ភេទដូចគ្នា។
សារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍ថា តំណាងរបស់ក្រុមហ៊ុន Tiktok នៅក្នុងបន្ទប់តុលាការបានលើកឡើងថា ដំណើរការនិតិវិធីត្រូវបានបញ្ចប់។
អាជ្ញាធររុស្ស៊ីនិយាយថា ពួកគេកំពុងការពារសីលធម៌ នៅចំពោះអ្វីដែលពួកគេលើកឡើងថាជាតម្លៃសេរីនិយមដែលត្រូវបានផ្សព្វផ្សាយដោយប្រទេសលោកខាងលិច ប៉ុន្តែសកម្មសិទ្ធិការពារសិទ្ធិមនុស្សនិយាយថា ច្បាប់នោះត្រូវបានអនុវត្តយ៉ាងទូលំទូលាយដើម្បីបំភិតបំភ័យសហគមន៍ស្រឡាញ៉ភេទដូចគ្នារបស់រុស្ស៊ី៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ