ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កីឡា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា វិស័យ​កីឡា​

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា វិស័យ​កីឡា​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​វិស័យ​ការទូត និង​ទំនាក់ទំនង​អន្តជាតិ ។ ហើយ​ការ​រៀបចំ និង​ការ​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា ឆ្លុះ​បញ្ចាំង​នូវ​ការ​រឹតចំណង​មិត្តភាព​កាន់តែ​ខ្លាំង សាមគ្គី​ភាព ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​រដ្ឋ និង​ប្រជាជន​នៃ​ប្រទេស​ចូលរួម ទាំងអស់ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​លើក​ទី ៤១ នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី ៤ ខែតុលា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា វិស័យ​កីឡា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ការទូត​និង​ទំនាក់ទំនង​អន្តជាតិ ។ ជាង​នេះ​ទៀត វិស័យ កីឡា​ក៏​ជា​ឱកាស​ផ្តល់​នូវ​ការ​ផ្លាស់​ប្ដូរ​លើ​វិស័យ​ជា​ច្រើន ទាំង​បច្ចេកទេស​នៃ​ការ​រៀបចំ និង​បទ​ពិសោធន៍​ក្នុង​ការ​ប្រកួត​កីឡា ដែល​ជា​មរតក​វប្បធម៌ ទំនៀមទម្លាប់ និង​ជា​សិល្បៈ​ការពារ​ខ្លួន បែប​ប្រពៃណី​របស់​ប្រជាជាតិ​នីមួយ​ៗ ។ សម្តេច​លើក​ឡើង​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នឹង​កីឡា​ក្នុង​កម្រិត​អន្តរជាតិ ក៏​ជា​ការ​បំផុសស្មារតី និង​លើកទឹកចិត្ត​មហាជន​ទូទៅ​ឱ្យ​កាន់តែ​ស្រឡាញ់ និង​គាំទ្រ​វិស័យ​កីឡា ហើយ​ក៏​ជា​ការ​លើកកម្ពស់​កិត្តិសព្ទ​កីឡា​របស់​ប្រទេស​សមាជិក​នីមួយ​ៗ​ឱ្យ​កាន់តែ​ល្បីល្បាញ ក៏​ដូច​ជា​ការ​ធ្វើ​ទីផ្សារ​អន្តរជាតិ​របស់​ប្រទេស​ចូលរួម​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ កីឡា​ក៏​រួមចំណែក​ដល់​ការ​រក្សា​បាន​កម្លាំងកាយ​រឹង​មាំ និង​លើកកម្ពស់​សុខភាព​ល្អ នៃ​ធនធានមនុស្ស ដែល​ជា​កត្តា​កំណត់​ដ៏​សំខាន់​នៃ​ផលិតភាព​ពលកម្ម និង​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ចជាតិ​។

ប្រជាពលរដ្ឋ​ដែល​មាន​សុខភាព​ល្អ រស់នៅ​ដោយ​ភាព​រីករាយ ងាយ​ចាប់​យកចំណេះ​ដឹង និង​បច្ចេក
វិទ្យា​ថ្មី​ៗ មានការ​តាំងចិត្ត និង​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​បង្កើន​មូលធន​មនុស្ស តាម​រយៈ​ការ​បន្ត​ការ​សិក្សា​បន្ថែម​ពេញ​មួយ​ជីវិត​ដែល​រួមចំណែក​ដល់​ការ​ធ្វើ​បច្ចុប្បន្នភាព​ចំណេះដឹង និង​បច្ចេកវិទ្យា​ជា​ប្រចាំ ព្រមទាំង​រួមចំណែក​ដល់​ជីវភាព​នៃ​ការ​ផ្គត់ផ្គង់​កម្លាំងពលកម្ម​ដែល​មានគុណ​ភាព និង​ផលិតភាព​ខ្ពស់ ។

សម្តេច​បញ្ជាក់​ថា វិស័យ​កីឡា​ដើរតួ​នាទី​សំខាន់ ក្នុង​ការ​ពង្រឹង​សុខភាព​ផ្លូវ​កាយ​រឹង​មាំ លើកកម្ពស់​សុខភាព​ផ្លូវចិត្ត បង្កើន​ផលិតភាព​ការងារ បង្កើន បញ្ញា​ឈ្លាសវៃ លើកកម្ពស់​គុណភាព​ជីវិត និង​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ព្រមទាំង​រឹតចំណង​មិត្តភាព និង​សាមគ្គីភាព ដែល​ការណ៍​នេះ រួមចំណែក​ដល់​សុខដុម​នី​យ​កម្ម​រវាង​ប្រជាជន និង​ប្រជាជន ប្រទេស និង​ប្រទេស សុវត្ថិភាព និង​សុខ​សន្តិភាព ក្នុង​សង្គម​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ