ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូកនេសាទមួយគ្រឿងតម្លៃ៨ម៉ឺនដុល្លារឆេះហ្មត់លិចបាត់ក្នុងសមុទ្រដោយសារ…

9 ឆ្នាំ មុន

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១០ មីនា ទូក​នេសាទ​មួយ​គ្រឿង​ត្រូវ​បាន​ឆាបឆេះ ខណៈ​ពេល​ដែល​ម្ចាស់​ទូក​បាន​ហៅ​ជាង​មក​ផ្សារ​ស៊ី​មាំ​ង​ទូក​ដែល​ពុក​ធ្លាយ ហើយ​កំទិច​ធូបផ្សារ​បាន​ធ្លាក់​ទៅ​ចំ​ធុង​ប្រេង​បង្ក​ឱ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​តែ​ម្តង ។

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១០ មីនា ទូក​នេសាទ​មួយ​គ្រឿង​ត្រូវ​បាន​ឆាបឆេះ ខណៈ​ពេល​ដែល​ម្ចាស់​ទូក​បាន​ហៅ​ជាង​មក​ផ្សារ​ស៊ី​មាំ​ង​ទូក​ដែល​ពុក​ធ្លាយ ហើយ​កំទិច​ធូបផ្សារ​បាន​ធ្លាក់​ទៅ​ចំ​ធុង​ប្រេង​បង្ក​ឱ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​តែ​ម្តង ។

តាម​សមត្ថកិច្ច​ប៉ូលិស​ឱ្យ​ដឹង​ថា ករណី​ឆាបឆេះ​ទូក​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​១ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង និង​ម្ចាស់​ទូក​ឈ្មោះ សៀង លេ​ក ជា​មន្ត្រី​ប៉ូលិស​ជើង​ទឹក​នៃ​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក​ហើយ​មានមុខរ​បរជា​ថៅកែ​ទូក​នេសាទ មាន​ទីលំនៅ​កន្លែង​កើតហេតុ ។ ប្រភព​ដដែល​បញ្ជាក់​ថា ដំបូង​ឡើង​ទូក​ខាងលើ​បាន​ឆាបឆេះ​នៅ​ខាងក្រោយ​ផ្ទះ​តែ​ម្តង តែ​ដោយ​ខ្លាច​អណ្តាតភ្លើង​រាលដាល​ឆេះ​ដល់​ផ្ទះ កម្មករ​ដែល​ជា​ជាង​ផ្សារ​បាន​នាំ​គ្នា​រុញ​ទូក​ឱ្យ​ពេញ​ផុត​ឆ្ងាយ​ពី​មាត់ច្រាំង ហេតុនេះ​ទូក​ក៏​ចេះ​តែ​អណ្តែត​រសាត់​តាម​ចរន្តទឹក​ហូរ​ឆ្ងាយ​ទៅ​ៗ​រួច​គឿ​ង​នៅ​ចំណុច​ខ្សាច់​ដុះ កណ្តាល​ដៃសមុទ្រ​នា​ឆ្នេរ​ប៉ាក់​ខ្ល​ង រហូត​ដល់​ទូក​ឆេះ​អស់ គ្មាន​សមត្ថកិច្ច​ណា​អាច​ជួយ​ពន្លត់​បាន​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ឪ្យ​ដឹង​ថា ទូក​ដែល​ឆេះ​ខាងលើ​នេះ​ជា​ទូក​នេសាទ​ប្រភេទ​ទូក​ភ្លើង ទូក​នេះ​សំរាប់​តែ​បើកភ្លើង​រាប់រយ​អំ​ពូ​ល​ចោល​នៅ​ក្នុង​សមុទ្រ​សំរាប់​ហៅ​ត្រី​សមុទ្រ​មក​លេង​ភ្លើង បន្ទាប់​មក​គេ​យក​ទូក​អួន​មក​ព័​ទ្ឋ​យក​ត្រី​ដែល​មក​រោម​លេង​ភ្លើង​នោះ​តែ​ម្តង ។ ប្រភព​បន្ត​ថា ក្នុង​ទូក​អួន​មួយ​គ្រឿង​ត្រូវ​មាន​ទូក​ភ្លើង​ពី 5 ទៅ 8 គ្រឿង​សំរាប់ បំភ្លឺ​ហៅ​ត្រី ហើយ​ទូក​អួន​បន្ត​ព័​ទ្ឋ​យក​ត្រី​តាម​ទូក​ភ្លើង​ពី​មួយ​ទៅ​មួយ​រហូត​តែ​ម្តង​។ ទូក​ប្រភេទ​នេះ​មាន​តម្លៃ​ប្រមាណ​ពី 6​ទៅ​8 ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្ន​ង​មួយ​គ្រឿង តែបើ​ទូក​អួន​វិញ​មាន​តម្លៃ ពី​50 ទៅ 60 ម៉ឺន​ដុល្លារ​ឯណោះ ។ ហើយ​ការ​ធ្វើ​នេសាទ​បែប​នេះ អាច​នឹង​ហិនហោច​ធនធាន​ក្នុង​សមុទ្រ​យ៉ាង​ឆាប់រហ័ស​បំផុត ៕